ភ្នំពេញ៖ យុវជនម្នាក់បានបបួលនារីជាសង្ស័យ ដែលទើបនឹងស្គាល់តាមរយះហ្វេសប៊ុក ផឹកស្រាស្រវឹងរួចចាប់បង្ខំរំលោភរហូតបានសម្រេច ស្រាប់តែបងប្អូនជនរងគ្រោះឃាត់ប្រគល់ឲ្យនគរបាលចាត់ការតាមច្បាប់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ជួលរបស់ជនសង្ស័យ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ជនជាប់ចោទឈ្មោះ តឿ ខាវ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត ស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកនារីរងគ្រោះឈ្មោះ ស ណ ស ន អាយុ១៦ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្រុកកំណើតខេត្តព្រៃវែង ។
តាមសម្តីជនសង្ស័យបានឲ្យដឹងថា ខ្លួនលេងហ្វេសប៊ុក លេងឆាត ស្រឡាញ់គ្នាតាមរយៈអនឡាញ អស់រយៈពេល៤ខែកន្លងមកហើយ លុះមកដល់យប់ថ្ងៃកើតហេតុ ឆាតបបួលនាងផឹកស៊ីនៅបន្ទប់នាង នាងក៏ព្រមរួចក៏ជិះម៉ូតូទៅផឹករហូតស្រវឹងរៀងខ្លួនទើបបបួលនាងមកលេងបន្ទប់ជួល នៅភូមិព្រៃស្វាយ នាងយល់ព្រមហើយក៏ជិះម៉ូតូ ទៅឌុបយកនាងពីផ្ទះឡ ចូលដល់ក្នុងបន្ទប់ ទប់អារម្មណ៍មិនបាន គុំមានថ្ងៃនេះយូរហើយ ចាប់ឱបជាប់ សម្រាត ត្រូវបាននាងរើបម្រាស់រួច រត់ទៅចាក់គន្លឹះទ្វារជាប់ រួចចាប់ផ្តួលរំលោភរហូតបានសម្រេច រួចហើយទើបឌុបនាងវិលទៅ នាងនិយាយប្រាប់ម្តាយមីង ដឹងសព្វរឿង ចាប់ឃាត់ខ្លួនភ្លាមៗ រួចនាំយកប្រគល់ឲ្យប៉ូលិស ចោមចៅ៣ និងដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់តែម្តង ៕ សុខាសែនជ័យ