ខេត្តកំពង់ធំ៖ ឈាមស្រែកស្អែកហៅ សមត្ថកិច្ចឃាតខ្លួនឃាតកដៃឆៅបានហើយ ក្រោយសមត្ថកិច្ចដាក់ការស៊ីបអង្គេតរយះពេលជាកន្លះថ្ងៃ ចាប់វេលាម៉ោងប្រហែល២ និង៣០នាទី រហូតដល់ម៉ោង៥ និង០០ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នាទី ទើបដឹង និងឃាតឃាតកបាននៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្ត្រនគរបាលខេត្ត សហការកម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ធបាល រួមទាំងរដ្ឋបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យស្រាវជ្រាវ សពឈ្មោះ ដួល ឃាង ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិ-ឃុំ កន្លែងកើតហេតុខាងលើ ក្រោយការពិនិត្យឃើញមានស្នាមរបួស ចំនួន១៣ កន្លែង _.ផ្នែកក្បាល ចំនួន៦ កន្លែង, _ចំកណ្ដាលក្បាល១កន្លែង, _លើត្រចៀកស្ដាំ១កន្លែង ,_ក្រោមត្រចៀកស្ដាំ១ កន្លែង,_កញ្ចឹងក ១កន្លែង,_ក្បាលផ្នែកខាងក្រោយខាងឆ្វេង១កន្លែង,_លើត្រចៀកឆ្វេង១កន្លែង ! ២.ផ្នែកដងខ្លួន ៧កន្លែង,_ស្មារស្ដាំ១កន្លែង,_ស្មារខាងឆ្វេង១កន្លែង,_ឆ្អឹងជំនីស្ដាំ១កន្លែង,_ក្រោមឃ្លៀកឆ្វេង១កន្លែង,_ដើមដៃស្ដាំ១កន្លែង,_ស្លាបប្រចៀវឆ្វេង១កន្លែង,_ខ្នងខាងឆ្វេង១ឆ្វេងកន្លែង ។
តាមការបំភ្លឺពីអ្នកជិតខាងថា: ពេលហូបបាយរួចជន រងគ្រោះ បាននាំចៅៗពីរនាក់ដេកនៅលើផ្ទះធម្មតាលុះព្រឹកឡើងម៉ោងប្រហែល៥ទាបភ្លឺ ឈ្មោះលក ខ្នាត អនុប្រធានភូមិបានឮចៅយំនៅលើផ្ទះហើយក៏ដើរទៅមើលឃើញ *ជនរងគ្រោះដេកស្លាប់នៅលើផ្ទះ* ទើបរាយការណ៍ជូនសមត្ថកិច្ច ។
ក្រោយពិនិត្យរួចសមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម សម្លាប់ដោយប្រើឧបករណ៍រឹង និងមុត កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។ មូលហេតុ ដោយសារ មានគំនុំ ។
ករណីនេះសមត្ថកិច្ចស្រាវជ្រាវរកឃើញ ឃាតកដែលត្រូវជាកូនប្រសាររបស់សព ។ ឃាតកឈ្មោះ ម៉ុល វុទ្ទ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នសមត្ថកិច្ចកំពុងឃាត់ខ្លួនដើម្បីបំពេញនីតិវិធីនៅអធិការននគរបាលស្រុកបារាយណ៍ ។
លោក កែ កញ្ញា អធិការរងស្រុកបារាយណ៍ បានប្រាប់ក្នុងកិច្ចសម្ភាសនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះថា ឃាតក កំពុងតែសួរនាំនៅអធិកាតដ្ឋាននគរបាលស្រុកបារាយណ៍ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅស្នងការខេត្តកំពង់ធំ ៕ ប៊ុនរិទ្ធី