ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីជាកម្មករសំណង់ម្នាក់បានស្លាប់ ដោយឆក់ចរន្តអគ្គិសនី ក្រោយដើរជាន់ប៉ះខ្សែកាបអុបទិកធ្លាក់លើដីដែល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចមូលដ្ឋានអោយដឹងថា ស្រ្តីជាកម្មករសំណង់ម្នាក់បានស្លាប់ ដោយឆក់ចរន្តអគ្គិសនី ក្រោយដើរជាន់ប៉ះខ្សែធ្លាក់លើដីដែលមានចរន្តភ្លើងនៅខាងមុខការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងក្រុម០៩ ភូមិ០២ សង្កាត់០៣ ក្រុងព្រះសីហនុ ពេលដើរទៅរកទិញបារីអោយប្តី កាលពីម៉ោងជាង១១ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ហើយក្រោយកើតហេតុក៍មានវត្តមានលោកលៀម សុដាអភិបាលរងខេត្តព្រះសីហនុនិងមន្ត្រីពាក់ពន្ធ័ចុះទៅពិនិត្យផ្ទាល់ផងដែរ។

ជនរងគ្រោះឈ្មោះ សៅ សាម៉ុន អាយុ៥៤ឆ្នាំ មុខរបរធ្វើកម្មករសំណង់ ជនជាតិខ្មែរមានស្រុកកំណើត សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ។

ហេតុការណ៍នេះ ប្រធានអង្គភាព អគ្គិសនីខេត្តព្រះសីហនុថ្លែងបញ្ជាក់ថា ករណីឆក់នេះគឺបណ្តាលមកពីជនរងគ្រោះដើរជាន់ប៉ះលើខ្សែកាបអុបទិក ដែលធ្លាក់លើដី (មិនមែនជាខ្សែរបស់អង្គភាពអគ្គិសនីនោះទេ) និងថាខ្សែដែលធ្លាក់នាំអោយឆ្លងឆក់មនុស្សស្លាប់នេះ ជាខ្សែកាបរបស់ក្រុមហ៊ុនឯកជន ដែលអូសគ្មានសណ្តាប់ធ្នាប់ មិនគោរពបទដ្ឋានបច្ចេកទេស និងអូសគងលើខ្សែអតិថិជនដែលធ្វើឲ្យដាច់រលាត់ រហូតបណ្តាលឲ្យឆ្លងចរន្តភ្លើង។ 

ក្រោយការពិនិត្យកោសល្យវិច័យរួច
សមត្ថកិច្ចបានប្រគល់សាកសពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ជាមួយនឹងការបន្តនីតិវិធីផ្សេងៗដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖