ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកអន្លង់វែង និងសមត្ថកិច្ចសហការជាមួយអង្ការដោះមីន ប្រមូលយកគ្រាប់៨២មីលី្លម៉ែត្រចំនួន១២គ្រាប់ទៅកម្ទេចចោល

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំឆ្នាំ២០១៩នេះ អាជ្ញាធរស្រុកអន្លង់វែង លោកហោជិនវីរ:យុទ្ធ អភិបាលស្រុកអន្លង់វែង បានដឹកនាំកងកម្លាំង យោធា​ និងកម្លាំងនគរបាលវរ:ការពារព្រំដែនគោកលេខ៩០៥ បានសហការជាមួយអង្គការដោះមីន បានប្រមូលយកគ្រាប់កាំភ្លើងត្បាល់៨២មីលី្លម៉ែត្រចំនួន១២គ្រាប់ ស្ថិតនៅចំណុច ក្នុងព្រៃខាងក្រោយប៉ុស្ដិ៍យាម ក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានអោយដឹងថា៖ គ្រាប់ត្បាល់៨២ មីល្លីម៉ែត្រនេះ មានសភាពច្រេះខ្លាំង ដែលសល់កាលពីសម័យសង្គ្រាម ហើយអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ចឹងហើយ ទើបអាជ្ញាធរសមត្ថកិច្ច កងកម្លាំង បានសហការជាមួយជំនាញ ប្រមូលយកទៅកម្ទេចចោលតែម្ដង ៕ ប៉ែន នួន


ចែករំលែក៖