ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់​រត់ឆ្លងផ្លូវ​ត្រូវរថយន្ត​មួយគ្រឿង​បុកស្លាប់​នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មនុស្សម្នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីបុកប៉ះជាមួយអ្នកថ្មើរជើង វេលាម៉ោង3.30នាទី រសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨០~១៨១ ។

នគរបាលបានប្រាប់ថា ជនរងគ្រោះឈ្មោះ ផូ ឌីណា ភេទប្រុស អាយុ៣៧ឆ្នាំ គ្មានមុខរបរច្បាស់លាស់ មានទីលំនៅភូមិបឹងវែងឃុំវាលរេញ ស្រុកព្រៃនប់ខេត្តព្រះសីហនុ ត្រូវរថយន្តបុក កិនពីលើពេលរត់ឆ្លងផ្លូវចំពីមុខរថយន្តបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ចំណែករថយន្ត ដឹកដី០១គ្រឿងនោះគ្មានពាក់ផ្លាកលេខ បើកបរទិសដៅ ពីភ្នំពេញ-ព្រះសីហនុ ក្រោយកើតហេតុអ្នកបើកបរទុករថយន្តចោលហើយចុះរត់គេចខ្លួន ( នៅមិនទាន់ស្គាល់អត្តសញ្ញាណឡើយ) ។

បើយោងតាមប្រភពពលរដ្ឋពីកន្លែងកើតហេតុឲ្យដឹងដែរថា ជនរងគ្រោះទំនងជាមនុស្សមានសតិមិនសូវល្អផង ប៉ុន្តែទោះជាយ៉ាងនេះក្តី នគរបាលស្រុកព្រៃនប់ បាននាំយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រងចាំដោះស្រាយបន្តនៅពេលក្រោយតាមនីតិវិធី៕ ឆ្លាម សមុទ្រ


ចែករំលែក៖