ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៩​ នឹងអាចមានភ្លៀងធ្លាក់កម្រិត​តិចតួច​ តែត្រូវ​ឭក​ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅក្នុងអំឡុងចុងខែតុលានេះ​ បណ្តា​ខេត្ត​មួយចំនួន​នឹងអាចមានភ្លៀងធ្លាក់តិចតួចពីកម្រិតតិចមកមធ្យម​ ខណៈ​ ក្រុមអ្នកព្យាករក្រសួងធន​ធានទឹក​និង​ឧតុនិយមនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៩បាន​បង្ហាញឲ្យឃើញថា ជ្រលងនៃសម្ពាធខ្ពស់ខ្សោយពីប្រទេសចិន បាននឹងកំពុងគ្របដណ្តប់មកលើកម្ពុជា ។

យោងតាមសេចក្តីប្រកាសជូនដំណឹង​ក្រសួង​ធនធាន​ទឹក​ឧតុនិយម​អោយដឹង​ទៀតថា​ ១- ចាប់ពីថ្ងៃទី ២៨
-៣១ ខែតុលា ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ​ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ចាម​ ត្បូងឃ្មុំ រតនគិរី និងខេត្តមណ្ឌលគិរី នឹងអាចមានភ្លៀងធ្លាក់ដោយអន្លេី​ នៅក្នុងកម្រិតបរិមាណពីខ្សោយទៅតិច និងចាប់ពីថ្ងៃទី ២៥-៣១ ខែតុលា ៖ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល​ តាកែវ ព្រៃវែង ស្វាយ​រៀង រាជធានីភ្នំពេញ និងខេត្តនៅតំបន់មាត់សមុទ្រ​ នឹងអាចមានភ្លៀងធ្លាក់​ដោយអន្លើ ក្នុងកម្រិតបរិមាណពីតិចទៅមធ្យម ។

​នៅក្នុងអំឡុងភ្លៀងធ្លាក់ខាងមុខនេះ​ ក្រសួង​ធនធាន​ទឹក​នៅតែក្រេីនរំឭក​ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ ដែលអាចទៅកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបភាគីខាងក្រោម​ ៕


ចែករំលែក៖