ខេត្តប៉ៃលិន៖ បុរសចំណាស់ម្នាក់រងរបួស ធ្ងន់បាក់ដៃឆ្វេង ពេលដែល បុរសវ័យកណ្ដាលម្នាក់បបួលបុរសចំណាស់ មកផឹកស្រា ដល់ពេលស្រវឹងស្រារៀងខ្លួន ក៏និយាយពាក្យសំដីដាក់គ្នា ចង់ឈ្នះរៀងខ្លួន ធ្វើឲ្យបុរស វ័យកណ្ដាលខឹង ទាញកាំខ្វែវដេញ កាប់ខុសៗ ចុងក្រោយកាប់ចំដៃបុរស ចំណាស់នោះរងរបួសធ្ងន់ មេភូមិជួយដឹកចូលពេទ្យ ឃុំស្ទឹងត្រស់។
បើតាមសមត្តកិច្ចមូលដ្ឋានឃុំស្ទឹងត្រង់ឲ្យដឹងថា៖ករណីកាប់គ្នានេះកើត ឡើងនៅវេលាម៉ោង៣និង៤៥នាទី រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះជនដៃដល់ក្នុង ភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ សុខ សារ៉េន ភេទ ប្រុសអាយុ៥៩ឆ្នាំ មុខរបរធ្វើស្រែ រស់ នៅភូមិ ឃុំកើតហេតុខាងលើ (ជនរងគ្រោះរងរបួសធ្ងន់ដៃខាងឆ្វេងបាក់) ។ ជនសង្ស័យដែលកាប់ជនរង គ្រោះនោះឈ្មោះ ប្រុស ដែន អាយុ៣៦ឆ្នាំមុខរបរធ្វើស្រែចំការ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
សមត្ថកិច្ចបានបន្តថា៖ ជនសង្ស័យ ដែលកាប់បុរសចំណាស់រងគ្រោះខាងលើនោះត្រូវបានសមត្ថកិច្ចជំនាញ ឃាត់ខ្លួននៅវេលាម៉ោង៤និង៣០នា ទីល្ងាចថ្ងៃដដែល។ ជនសង្ស័យខាង លើត្រូវបានសមត្ថកិច្ចប៉ុស្ថិ៍នគរបាល ឃុំស្ទឹងត្រង់ បញ្ជូនទៅអធិការស្រុក សាលាក្រៅ ហើយ ៕ សសារ៉េត