ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំធ្វើរដ្ឋប្រហារនៅតួកគី មិនទាន់កាត់ទោស រដ្ឋាភិបាលតួកគីនៅតែបារម្ភ

ចែករំលែក៖

ក្រោយពេលកម្លាំងទាហានតួកគីវាយប្រហារ ទៅលើក្រុមជនជាតិឃឺដនៅប្រទេសស៊ីរី ជាក្រុមដែលរដ្ឋាភិបាលតួកគីចាត់ទុកថា ជាក្រុមភេរវកម្ម ក្រោយក្រុមនេះ​ចូលរួមធ្វើរដ្ឋប្រ​ហារ​នៅតួកគីមិនបានសម្រេចនាពេលកន្លងមក​។

ពេលនេះ ប្រធានាធិបតីតួកគី លោក Recep Tayyip  កាលពីថ្ងៃទី២៥ ខែតុលា បានជំរុញ​ឲ្យអាមេរិក ប្រគល់មេបញ្ជាការកងកម្លាំងដឹកនាំដោយជនជាតិឃឺដ​មកឲ្យខ្លួន ខណៈរដ្ឋាភិ​បាលទីក្រុងអង់ការ៉ា តែងតែចោទប្រកាន់ដល់កងកម្លាំងនេះជាក្រុមភេរវករ។

ចំណង​មិត្ត​ភាព រវាងអាមេរិក និង តួកគី បានឈានដល់ដំណាក់កាលតានតឹងដាក់គ្នា ក្រោយពេលអាមេរិក បានគាំទ្រអស់រយៈពេលជាច្រើនឆ្នាំទៅលើកងកម្លាំងឃឺដ នៅក្នុងប្រទេសស៊ីរី​ ហើយក្រុមនេះត្រូវបានតួកគីចាត់ទុកជាក្រុមភេរវករ។

តួកគីនៅតែចាត់ទុកកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុល​និយម ISIS  ដែលគាំទ្រដោយការវាយប្រហារតាមអាកាសរបស់អាមេរិក ថាជាយុទ្ធជន​ឃឺដ ចេញពីក្រុម YPG ហើយលោក Mazlum Abdi  ជាមេដឹកនាំ នៃ SDF នេះ។

លោកប្រធានាធិបតីតួកគី បានប្រាប់បណ្ដាញផ្សព្វផ្សាយរបស់រដ្ឋ TRT ថា ឈ្មោះ Mazlum នេះ គឺជាភេរវករ ដែលបានស្វែងរក នៅក្នុងបញ្ជីក្រហម ត្រូវបានស្រាវជ្រាវ ដោយប៉ូលិស​អន្ដរជាតិ។ ដូច្នេះអាមេរិកត្រូវតែប្រគល់បុរសនេះ មកឲ្យតួកគី។

សមាជិកព្រឹទ្ធសភាមួយក្រុម រួមទាំងលោកស្រី Lindsey Graham នៅសប្តាហ៍នេះ បាន​ទទូច​ដល់ក្រសួងការបរទេសអាមេរិក ឱ្យផ្តល់ទិដ្ឋាការជូនលោក Abdi ឲ្យបានលឿន ដើម្បី​លោក​អាចនិយាយទៅកាន់មន្រ្តីអាមេរិក ស្តីអំពីស្ថានភាពដែលកំពុងកើតឡើង នៅក្នុង​ប្រទេសស៊ីរី។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសរសេរ នៅលើបណ្ដាញសង្គម Twitter កាលពី​ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ថា លោកបានជជែកជាមួយលោកអា Abdi ហើយ ដោយ​លោក​ពិតជារីករាយ ក្នុងការសន្ទនានេះ។ ជាមួយគ្នានេះ គាត់ក៏បាន​កោតសរសើរចំ​ពោះអ្វីដែលយើងបានធ្វើ ហើយខ្ញុំពេញចិត្តចំពោះអ្វីដែលជនជាតិឃឺដបានធ្វើ» ដែរ។ 

ទោះជាយ៉ាងណា ប្រធានាធិបតីតួកគី នៅតែអំពាវនាឲ្យអាមេរិក ប្រគល់មេដឹកនាំ SDF មកឲ្យខ្លួន ក៏ដូចជាទាមទារឲ្យកងកម្លាំងឃឺដ ដកចេញឲ្យឆ្ងាយពីព្រំដែនរបស់ខ្លួន។ ក្រៅពីនេះ តួកគី បានចោទប្រកាន់ដល់កងកម្លាំងឃឺង បានរំលោភលើបទឈប់បាញ់គ្នា នៅ​ភាគឦសាន នៃប្រទេសស៊ីរី ថែមទៀតផង។ ទន្ទឹមនឹងនេះ កងទ័ពរបស់តួកគី ក៏បាន​ល្បាត នៅភាគខាងជើទីក្រុង Tal Abyad ជាតំបន់របស់នៅរបស់ឃឺដ ក្នុងទឹកដី​ស៊ីរី ផងដែរ។ 

ដោយឡែក ប្រេសិតពិសេសរបស់លោកប្រធានានាធិបតីអាមេរិក ដូណាល់ ត្រាំ ទទួល​បន្ទុក នៅក្នុងប្រទេសស៊ីរី លោក James Jeffrey  បានថ្លែងថា លោកបាន​ទាមទារឲ្យ​មានការពន្យល់ពីរដ្ឋាភិបាលទីក្រុងអង់ការ៉ា ជុំវិញការលើកកងទ័ព ឆ្លងព្រំដែនរបស់​ខ្លួន ​ចូលលុកលុយ នៅភាគខាងជើង នៃប្រទេសស៊ីរី។

ប្រេសិតអាមេរិករូបនេះ បានបញ្ជាក់ទៀតថា ការលុកលុយចូលទៅក្នុងប្រទេសស៊ីរីបែបនេះ អាចចាត់ទុកថា ​តួកគីកំពុងតែប្រព្រឹត្ដនូវឧក្រិដ្ឋកម្មសង្រ្គាម។ ជាមួយគ្នានេះដែរ លោកក៏​មានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើកងកម្លាំងប្រឆាំងនឹងរបបគ្រប់គ្រងនៅប្រទេសស៊ីរី​របស់លោកបាសា អាល់អាសាដ ដែលគាំទ្រដោយកងកម្លាំងតួកគី។ នៅក្នុងការលុក​លុយ​ដោយកងទ័ពរបស់ប្រទេសតួកគីនោះ បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើន បានរត់​ភៀស​ខ្លួន ដោយសារពួកគេព្រួយបារម្ភយ៉ាងខ្លាំង អំពីកងកម្លាំងប្រឆាំងស៊ីរី ដែលគាំទ្រ​ដោយតួក​គី។

បច្ចុប្បន្ន លោកពូទីន និងលោក​អ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី បានយល់ព្រមគ្នា ក្នុង​ការ​​ផ្អាក​​ការប្រយុទ្ធ ព្រមទាំង​យល់ព្រមសហការគ្នា គ្រប់គ្រងតំបន់ព្រំដែនភាគខាងជើងស៊ីរី ​ដែល​ពីមុន ធ្លាប់ជា​តំបន់​កាន់កាប់ របស់​​ក្រុមប្រដាប់អាវុធគួក។

កាលពីថ្ងៃទី​៩ តុលា តួកគីបានបញ្ជូនទ័ព ចូលទៅក្នុងទឹកដីស៊ីរី ត្រង់តំបន់ភាគខាងជើង​ជាប់ព្រំដែនខ្លួន ដែលតំបន់ទាំងនោះ ស្ថិតក្នុងការកាន់កាប់ របស់កងកម្លាំងប្រដាប់​អាវុធ​គួក។ ប្រតិបត្តិការ ដែលតួកគីចាត់ទុកថាជាការកំទេចក្រុមភេរវកម្មនេះ បានបណ្តាល​ឲ្យស្លាប់ប្រជាជនស៊ីវីលគួកជាច្រើននាក់ និងមនុស្សជាច្រើនម៉ឺននាក់ ត្រូវបង្ខំចិត្ត ភៀសខ្លួន​ចាកចោល​ផ្ទះសម្បែង។

នៅថ្ងៃទី​១៧តុលា ដោយមានអន្តរាគមន៍ពីសហរដ្ឋអាមេរិក តួកគីបានសុខចិត្ត​ចុះកិច្ចព្រម​ព្រៀង​ផ្អាកការប្រយុទ្ធរយៈពេល​៥ថ្ងៃ ដែលបានផុតកាលពីម៉ោង៧ល្ងាច ថ្ងៃ​អង្គារទី​២២តុលា​។ រដ្ឋមន្ត្រីក្រសួងការពារជាតិតួកគី បានបញ្ជាក់ថា សម្រាប់តំណាក់កាលនេះ គឺតួកគី គ្មានគំរោងបើកប្រតិបត្តិការយោធាថ្មីណាមួយផ្សេងទៀតទេ ព្រោះ​ក្រុមប្រដាប់អាវុធគួក បានដកថយចេញពីតំបន់ព្រំដែនភាគខាង​ជើងស៊ីរីហើយ។

ព្រមជាមួយពេលនេះដែរ រុស្ស៊ីបានចូល​ខ្លួន ធ្វើអន្តរាគមន៍ក្នុងបញ្ហានេះ ដោយបានរៀបចំ​ការប្រជុំបន្ទាន់មួយ នៅទីក្រុងសុតឈីល រវាងលោកពូទីន និងលោកអ៊ែរដូហ្កាន់។ ឆ្លងកាត់​ការប្រជុំរយៈពេល​៦ម៉ោង ភាគីទាំងពីរ បានយល់ព្រមសហការគ្នា​ គ្រប់គ្រង​តំបន់ភាគខាង​ជើងស៊ីរី។ ក្នុងន័យនេះ​ តំបន់ភាគខាងជើងស៊ីរី ដែលជាប់ព្រំដែន​តួកគី មួយភាគធំ ប្រវែង​ជាង​៤០០គីឡូម៉ែត្រ គឺត្រូវស្ថិតក្នុងការគ្រប់គ្រងរបស់​កងទ័ពរុស្ស៊ី និងកងទ័ពតួកគី។ ក្នុង​នោះ ដែនដីស៊ីរី នៅតាមបណ្តោយព្រំដែន ប្រមាណ​ជា​១២០គីឡូម៉ែត្រ នឹង​ត្រូវស្ថិត​ក្នុងការគ្រប់គ្រងដោយផ្ទាល់ របស់​តួកគី។

នៅក្នុង​សន្និសីតកាសែត ក្រោយកិច្ចប្រជុំ លោកអ៊ែរដូហ្កាន់ បានប្រកាសថា កិច្ចព្រម​ព្រៀង​រវាងលោក និងលោកពូទីននេះ គឺជាកិច្ចព្រមព្រៀង​ជាប្រវត្តិសាស្ត្រ ដើម្បីរក្សាសុវត្ថិ​ភាព​នៅតាមព្រំដែនរវាងតួកគី និងស៊ីរី។ ចំណែកលោកពូទីនវិញ បានគូសបញ្ជាក់ អំពីភាព​ចាំបាច់​ ក្នុងការទប់ស្កាត់ កុំឲ្យក្រុម​ជីហាតអង្គការរដ្ឋអ៊ីស្លាម ឆក់ឱកាសប្រមូល​កម្លាំងធ្វើ​សកម្មភាពឡើងវិញឲ្យសោះ។

ដោយឡែក លោកបាឆា អាល់អាសាដ ប្រធានាធិបតីស៊ីរី បានទូរស័ព្ទទៅនិយាយ​ជាមួយលោកពូទីន ដោយបាន​លើកឡើងថា ស៊ីរីនឹងមិនអនុញ្ញាតឲ្យមានការចូលទន្ទ្រានពី​សំណាក់កងទ័ពបរទេសណាមួយទេ។ មិនត្រឹមតែប៉ុណ្ណោះ លោកបាឆា អាល់អាសាដ បានអះអាងទៀតថា មិនយូរមិនឆាប់ កងទ័ពជាតិស៊ីរី និងគ្រប់គ្រងបូរណភាពដែនដីស៊ីរី ទាំងស្រុងឡើងវិញ៕


ចែករំលែក៖