ព័ត៌មានទាន់ហេតុការណ៍៖

សាច់ញាតិខំដើររករហូតដល់ម៉ោង១០យប់ទើបប្រទះឃើញលង់ទឹកស្លាប់នៅក្នុងត្រពាំង

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់បានបាត់ខ្លួន បងប្អូនសាច់ញាតិផ្អើលឆោឡោ ដើរកទាំងយប់រហូត ដល់ម៉ោង១០យប់ទើបប្រទះឃើញដេកស្លាប់នៅក្នុងទឹកត្រពាំង។

ហេតុការណ៍បានកើតឡើងនៅ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុង ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា៖
ក្រោយទទួលដំណឹងកម្លាំងជំនាញបានស្នេីសុំការសហការពីលោកគ្រូពេទ្យដេីម្បីចុះពិនិត្យនិងស្រាវជ្រាវ ភ្លាមៗ។

បើតាមការបំភ្លឺរបស់ ឈ្មោះ មាន រិទ្ធី ភេទ ប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិកេីតហេតុខាងលើ ត្រូវជាឪពុកជនរងគ្រោះ បានបំភ្លឺថា កូនប្រុសរបស់គាត់ ឈ្មោះ មាន វិច្ឆិកា អាយុ ១៧ឆ្នាំ មានជម្ងឺឆ្កួតជ្រូកយូរឆ្នាំមកហេីយ ឧស្សាហ៍ប្រកាច់ជាប្រចាំ មានពេលខ្លះធ្លាប់ប្រកាច់ដល់ទៅ៣ដងក្នុង១ថ្ងៃ។

លុះថ្ងៃទី២៥.​១០.២០១៩ កូនរបស់គាត់បានទៅត្រួសព្រៃក្បែរមាត់ទឹកនៅឯផ្ទះម្តាយក្មេកក្បែរមាត់ត្រពាំង ដល់ពេលថ្ងៃត្រង់ប្រពន្ធរបស់គាត់បានអោយកូនទៅហៅកូនមកផ្ទះ ម្តងរួចទៅហេីយ ។លុះម៉ោងប្រហែលជា៤រសៀល ទេីបកូនគាត់ដេីរចេញពីផ្ទះម្តងទៀត រហូតដល់ម៉ោង ៩យប់មិនឃេីញចូលផ្ទះទេីបនាំគ្នាដេីររក ដល់ម៉ោងប្រហែល ១០យប់ទើបប្រទះឃើញដេកស្លាប់នៅក្នុងទឹកត្រពាំង។

យោងតាម ការសន្និដ្ឋាន តាមការពិនិត្យ កន្លែងកេីតហេតុនិងសាកសពរួមទាំងការប្រមូលព័ត៌មានពីសំណាក់សាច់ញាតិរបស់ជនរងគ្រោះ ខាងសមត្ថកិច្ចរួមនិងលោកវិជ្ជបណ្ឌិត ហ៊ាង លាងហួ ធ្វេីការសន្និដ្ឋានថា៖ ជនរងគ្រោះពិតជាស្លាប់ដោយសារជម្ងឺប្រកាច់រេីឡេីងស្របពេលកំពុងត្រួសព្រៃនៅនិងមាត់ទឹកបណ្តាលឲ្យដួលផ្កាប់មុខទៅក្នុងទឹកថប់ដង្ហេីមស្លាប់តែម្តង។ ក្រោយធ្វេីការពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ច បានប្រគល់សាកសពជូនសាច់ញាតិធ្វេីបុណ្យតាមប្រពៃណី៕
ប៉ែន នួន


ចែករំលែក៖