ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានបញ្ជូនកម្លាំងអន្តរាគមន៍ពិសេសបន្ថែម ជាមួយសត្វសុនខហិតក្លិន ទៅកាន់តំបន់កោះរ៉ុង ដើម្បីស្វែងរកស្ត្រីជនជាតិអង់គ្លេសមួយរូប ឈ្មោះ Amelia Bambridge អាយុ ២១ឆ្នាំ ដែលបាត់ខ្លួននៅលើកោះរ៉ុង ខេត្តព្រះសីហនុ ។
សូមរំលឹកថា Amelia Bambridge ដែលមានវ័យ ២១ឆ្នាំ បានធ្វើដំណើរមកប្រទេសកម្ពុជាតែម្នាក់ឯងក្នុងបំណងទេសចរណ៍, នាងបានធ្វើដំណើរទៅកាន់កោះរ៉ុងនៅល្ងាចថ្ងៃទី១៩ ខែតុលា និងស្នាក់ទៅទីនោះ ហើយនាងត្រូវគេប្រទះឃើញចុងក្រោយនៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៤ ខែតុលា ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង ខេត្តព្រះសីហនុ៕