ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញសពស្ត្រីជនជាតិអង់គ្លេសនៅឯសមុទ្រខេត្តកោះកុង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍ បឋមបានឲ្យដឹងថា នារីជនជាតិអង់គ្លេស វ័យ២៤ឆ្នាំ ដែលបាត់ខ្លួនតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩មកនោះ បានរកឃើញ សពហើយនៅវេលារសៀលថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០១៩ ដែលសពនាងអណ្តែត លើសមុទ្រ ខេត្តកោះកុង ជាប់ព្រំដែនទឹក ប្រទេសថៃ ។ ពេល​នេះសមត្ថកិច្ចបានស្រង់ យកសពបញ្ជូនឲ្យក្រុមគ្រួសារដែលរង់ចាំ នៅខេត្តព្រះសីហនុ ។

មន្ដ្រីរដ្ឋបាលខេត្ត​ព្រះសីហនុបានឲ្យ​ ដឹងគិតត្រឹមវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ២០១៩ ថាកម្លាំងចម្រុះបានបន្តចុះប្រតិបត្តិការុករកស្ត្រីជនជាតិ​អង់គ្លេ​ស ដែលបានបាត់ខ្លួន កាលពីថ្ងៃទី​២៤​ ខែតុលា​ជាបន្តទៀត។

សមត្ថកិច្ចឲ្យដឹងថា ប្រតិបត្តិការ​ខាង​លើ​​នេះ ក្រុមរុករកបានប្រើប្រាស់គ្រប់​មធ្យោបាយរួមមាន៖ អូប័រជាច្រើនគ្រឿង, ឧទ្ធម្ភាគចក្រ, អ្នកជ្រមុជទឹកបាតសមុទ្រ, ស្វែងរកលើផ្ទៃសមុទ្រ និងតាមប្រជុំកោះរ៉ុង កោះ​ស្តេច រហូតដល់កោះឆ្លាម ក្បែរព្រំដែន​ទឹក​ប្រទេសថៃ ទៅតាមការផ្តល់ព័ត៌មានពី​អ្នក​​នេសាទអះអាងថា បានឃើញ​សព​អណ្តែ​ត​ទឹក។ ក៏ប៉ុន្តែក្រុម​ការងារ​រុក​រកមិន​ទាន់បានប្រទះឃើញ តម្រុយណាមួយដូចដែលអ្នកនេសាទបានរាយការណ៍មកសមត្ថកិច្ចនោះទេ៕ ឆ្លាម សមុទ្រ


ចែករំលែក៖