ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយចូលទៅដាស់កូនឲ្យហូបបាយ ស្រាប់តែឃើញកូនស្លាប់បាត់ មិនដឹងពីពេលណា

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនម្នាក់ក្រោយពីផឹកស្រាស្រវឹង ហើយបានចូលទៅដេកក្នុងបន្ទប់ខ្លួន ពេលម្តាយទៅដាស់ឲ្យឡើងហូបបាយ ស្រាប់តែបាត់ទៅហើយសង្ស័យខ្យល់គរ ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង០០នាទីថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅផ្ទះលេខ 100HH ផ្លូវបេតុង​ ភូមិដំណាក់ត្រយឹង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះឈ្មោះ ញិល​ សោភ័ណ្ណ​ ភេទប្រុស អាយុ២៣ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២០​ ខែវិច្ឆិកា ជនរងគ្រោះបានផឹកស្រារហូតទៅដល់វេលាម៉ោង១៥និង៣០នាទីថ្ងៃដដែល​ ហើយបានចូលទៅដេក ។

សាក្សីបានបន្តថា​ លុះរហូតមកដល់វេលាកើតហេតុ ទើបម្តាយដើរទៅដាស់ដើម្បីហូបបាយ ស្រាប់តែឃើញស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះមកកោសល្យវិច័យហើយបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ទើបប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖