ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទបានហើយរត់មិនរួច ជាប់ខ្នោះរបស់នគរបាលខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីប្រុសម្នាក់បាន សម្រេចហើយព្យាយាមគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋដេញចាប់បានភ្លាមៗ ។

ហេតុការណ៍​នេះ បានកើត​ឡើង​ម៉ោង​២០និង៤០នាទី​ ​ថ្ងៃទី​២០​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ចំណុច​ផ្លូវ​បេតុង​ទួលពង្រ​ ភូមិ​ត្រពាំង​ថ្លឹង​១​សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ​ទី១​ មានឈ្មោះ​ អឿន​​ វុទ្ធី​ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ មុខរបរ​មិនពិត​ស្នាក់នៅ​មិនពិត​ ។ ជនសង្ស័យ​ទី២មាន ឈ្មោះ​ វង់​ កក្តដា​ ភេទប្រុស ​អាយុ​១៩ឆ្នាំ ​មុខរបរ​មិនពិត​ ស្នាក់នៅ​មិនពិតប្រាកដ​ ។

តាមចម្លើយសារភាពរបស់ជនង្ស័យបានឲ្យដឹងថា​មុនពេលកើតហេតុ ពួកគេបម្រុងជិះម៉ូតូម៉ាកហុងដា ឌ្រីម សង់ ស៊េរី២០១៦ ឡើងតែមស៊េរី២០១៩ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1M-3319​ បំណងទៅរាំលេងក្លឹប ខណៈមកដល់ចំណុចស្តុបទួលពង្រ ក៏ឃើញបុរសម្នាក់ឈប់ចាំស្តុបក្រហម ដោយនិយាយទូរស័ព្ទ ភ្លាមនោះឃើញឱកាសល្អ ក៏ឆក់យកបានសម្រេចហើយព្យាយាមគេចខ្លួន តែត្រូវប្រជាពលរដ្ឋដេញចាប់បានភ្លាមៗតែម្តង ។

បច្ចុប្បន្នជនសង្ស័យ បានប្រគល់អោយផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕សុខាសែនជ័យ​


ចែករំលែក៖