ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ចៅក្រុមស៊ើបសួរ លោកស៉ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានកោះហៅជនរងគ្រោះឈ្មោះហ៉ឹម ម៉ារី ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រែតាចាន់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
តាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ ក្នុងសំណុំរឿងករណីព្រហ្មទណ្ឌលេខ២៤៩ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ដែលជនដៃដល់ជាមន្ត្រីរងខណ្ឌជលផល ឈ្មោះវង្ស សាវឿន បានឲ្យកូនចៅយកអាវុធភ្ជង់ក្បាល នឹងគម្រាមដល់រូបគាត់ កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ក្រោយពេលតុលាការកោះហៅ ពួកគាត់តាមពាក្យបណ្តឹងដើម្បីស៊ើបសួរ និងស្រាវជ្រាវ រកភាពយុត្តិធម៍ជូនជនរងគ្រោះ ក្នុងករណីរឿងខាងលើនេះ ។
អ្នកស្រីឈ្មោះហ៉ឹម ម៉ារី ជាជនរងការគម្រាម គំហែង ដល់អាយុជីវិត ដោយប្រើប្រាស់អាវុធភ្ជង់ក្បាលនោះ បានឲ្យដឹងនៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកាថា: អ្នកស្រីជាជនជាតិខ្មែរឥស្លាម និងបងប្អូនជាសាក្សីក្នុងហេតុការណ៍នោះ មានគ្នាជាង១រយអ្នក មកចូលរួមឃ្លាំមើលដំណើការ ស៊ើបសួររបស់សាលាដំបូងខេត្តស្ទឹងត្រែង តើដោះស្រាយយ៉ាងណា តើមានការគំរាមគំហែង ឬបំភិតបំភ័យពីតុលាការ ដូចមិច្ចដ្ឋានជាច្រើនថា តុលាកាខេត្ត មិនយុត្តិធម៍ លំអៀង ទៅតែខាងអ្នកមានលុយ មានអំណាច អ្នកក្រទន់ខ្សោយ តែងតែចាញ់ និងរងនូវភាពអយុត្តិធម៍ ។
អ្នកស្រីបន្តថា: ដល់ពេលគាត់មកដាក់ពាក្យបណ្តឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ និងរហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា នេះ តាមដីកាកោះ និងសួរនាំគាត់ពាក់ព័ន្ធករណីខាងលើ ឃើញថាដំការនីតិវិធីរបស់តុលាកា ក្រោមការស៊ើបសួររបស់លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងជាចៅក្រុមស៊ើបសួរផងនោះ អ្នកស្រីយល់ឃើញថាដំណើការនេះល្អ ហើយលោកចៅក្រមស៊ើបសួរបានបញ្ជាក់ដែរថា នេះជាទោសព្រហ្មទណ្ឌ បើតុលាការកឃើញថា ពិតជាមានបទល្មើសដូចការចោទ របស់ដើមចោទនោះ ជននេះនឹងមានទោសពី៥ឆ្នាំ ទៅ១៥ឆ្នាំក្នុងករណីនេះ ហើយការបើកសាវនាការនោះ នៅមិនទាន់កំណត់ពេលវេលាបាននៅឡើយទេ ព្រោះឋិតក្នុងដំណើការស៊ើបអង្គេតស្រាវជ្រាវបន្ថែមក្នុងករណីនេះ ។
អ្នកស្រីបានបញ្ជាក់ទៀតថា: បើសិនជាដំណើរការរឿងក្តីនៅតុលាកាខេត្តស្ទឹងត្រែងនេះ គ្មានភាពយុត្តិធម៍ទេចំពោះរូបគាត់ ជាជនរងនៅការគម្រាម គំហែង បំភិត បំភ័យ បំបាក់ស្មារតីដល់អាយុជីវិត ថែមទាំងប្រើប្រាស់អាវុធ អាណាធិប្បតេយ្យ ខុសច្បាប់មកលើរូបគាត់ជាស្ត្រីភេទ ទុនខ្សោយទេនោះ ពួកគាត់នឹងប្តឹងបន្តទៅ សាលាឧទ្ធរណ៍ ឬក្រសួងយុត្តិធម៍ និងអង្គភាពប្រឆាំងអំពើពុករលួយបន្ថែមទៀត ដើម្បីទាមទារកភាពយុត្តិធម៍តែប៉ុណ្ណោះ ទៅលើជនដៃដល់ ពាក់ឈុតខ្មៅ និងអ្នកបញ្ជាផងដែរ ដែលឈ្មោះក្នុងពាក្យបណ្តឹងនេះស្រាប់ រួមទាំងមានឯកសារ រូបភាព ភស្តុតាង និងសាក្សីគ្រប់គ្រាន់ក្នុងការដាក់បន្ទុក ទៅលើជនដែល ប្រព្រឹត្តផ្ទុយទៅនឹងច្បាប់ហាមឃាត់ ៕ មាស សុផាត