ភ្នំពេញ៖ បុរសម្នាក់បានទាញកាំបិតបុ័ងតោកាប់ប្រហារប្រពន្ធខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ ដេរ២០ថ្នេរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ វេលាម៉ោង២៣និង០០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ជួល ភូមិចាក់ជ្រកសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយត្រូវនគរបាលឃាត់ខ្លួន វេលាម៉ោង១៨និង០០នាទី ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០១៩ ។
សមត្ថកិច្ចប្រាប់ថាជនសង្ស័យ ឈ្មោះថុល ថៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបន្ទប់ជួល ភូមិចាក់ជ្រូក សង្កាត់រោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ពុំ សុខរ៉េត ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មការីនីរោងចក្រ មានទីលំនៅ បន្ទប់ជួល ភូមិចាក់ជ្រក សង្កាត់រោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១ ៩ ជនសង្ស័យកំពុងស្នាក់នៅផ្ទះជួល ពេលនោះជនសង្ស័យ បានហៅកូនមកហូបបាយ រួចប្រពន្ធរបស់ជនសង្ស័យ ក៏បាន មកជាមួយដែរ ពេលនោះ បុរសជាប្តីឃើញទឹកមុខប្រពន្ធ ដូចជាខឹង និងមិនសប្បាយ ហើយបុរសជាប្តី ក៏បាន សួរថា ម៉េច បានជាអូនធ្វើមុខអញ្ចឹង? ភ្លាមនោះស្ត្រីជាប្រពន្ធ ក៏ឆ្លើយថា គ្មានអីទេអែងនោះ មិនត្រឹម ហៅកូនទេ រួចជនសង្ស័យ ខឹងក៏បានទះកំភ្លៀងមួយដៃរួចក៏ស្ទុះទៅបិទទ្វារ ពេលនោះ ប្រពន្ធស្ទុះមកបើកទ្វារបម្រុងចុះមកដេកនៅបន្ទប់ជួល ខាងក្រោម ជាមួយបងប្រុសបង្កើត របស់ជនសង្ស័យ ធ្វើឲ្យជនសង្ស័យខឹង ក៏បានស្ទុះទៅទាញកំាបិតបុ័ងតោ កាប់ចំសៀតផ្កា បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ រួចក៏មានការផ្អើលឆោឡោ បងប្រុសបង្កើតឈ្មោះថុល ណាង ភេទប្រស ឡើងមកជួយនិងនាំយកទៅព្យាបាល នៅមន្ទីរពេទ្យព្រះកុសមៈ ។
សាក្សីដដែលបានបន្តថា លុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៨និង០០នាទី ជនសង្ស័យ កំពុងតែឲ្យកូនទាំងបីនាក់ដេកនៅបន្ទប់ជួលខាងលើ ស្រាប់តែ ពូបង្កើតរបស់ស្ត្រីរងគ្រោះឃាត់ជនសង្ស័យ និងនាំយកកំបិតបុ័ងតោ មកប្រគល់ជូនសមត្ថកិច្ចនគរបាលដើម្បីចាត់ការ តាមផ្លូវច្បាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដើម្បីចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ