ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមីនីXAបើកលឿនជែងគេឯងទៅប៉ះរថយន្តដឹកដី និងសួនច្បារចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រងាងរបួសក្មេងស្រីម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ និងអ្នករួមដំណើរជាមួយ៣នាក់ទៀតជាមួយ បានបើករថយន្តម៉ាក មីនី XA យ៉ាងលឿន ជែងគេឯង និងខ្វះការប្រុងប្រយ័ត្ នស្រាប់រេចង្កូតប៉ះនឹងខឿនសួនច្បារចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង៩ នឹង១០នាទីព្រឹក ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កម៉ាក់មីនី XA ពណ៌ប្រផេះ ពាក់ស្លាកភ្នំពេញ 2Y-4710 រួមដំណើរដោយមនុស្ស៣នាក់ (ប្រុសពីរនាក់នឹងក្មេងស្រីម្នាក់) បានធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ទិសដៅពីផ្លូវចំការដូងឆ្ពោះទៅផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿននិងវ៉ារុឺម៉កមួយគ្រឿងមិនផុតក៏បួងចង្កូតមកខាងឆ្វេងដៃប៉ះនឹងក្បាលឡានដឹកដី បណ្តាលឲ្យជ្រុលទៅគៀរនឹងសួនច្បារចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងច្រងាង និងធ្វើឲ្យក្មេងស្រីម្នាក់រងរបួសស្រាល ចំណែករថយន្តបានរងការខូចខាតទាំងស្រុងតែម្តង ។

បន្ទាប់ពីមានករណីនេះកើតឡើងរួច ភាគីរថយន្តមីនី XA បានចោទប្រកាន់ទៅលើករថយន្តដឹកដីមួយគ្រឿងថា បើកបុករថយន្តខ្លួនពីក្រោយទើបបណ្តាលឲ្យក្រឡាប់ និងរងរបួស ចំណែកភាគីរថយន្តដឹកដីបានប្រកែកមិនទទួលស្គាល់ការចោទប្រកាន់បែបនេះទេ ដោយលើកឡើងថា រថយន្តមីនី XA ក្រឡាប់ដោយសារ អ្នកបើកបររថយន្តនោះ បើកលឿនជែង គេក៏រេចង្កូតមកប៉ះរថយន្តខ្លួនបន្តិចហើយជ្រុលក្រឡាប់តែម្តងទៅ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ សម្របសម្រួលរវាងភាគីទាំងពីរ ដើម្បីបញ្ចប់រឿង ៕ ភារ៉ា ដង្កោ


ចែករំលែក៖