ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោមបានស្វែងរកចាប់ខ្លួនជនសង្ស័យបានម្នាក់កាលវេលាម៉ោង៦ល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពាក់ព័ន្ធករណីប្លន់ (លួចមានគ្នាច្រើននាក់) តាមដីការបស់តុលាការ លេខ ១៧៤ អ.យ.ឃ ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០០៦ ។
នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ មុំាង វិចិត្រ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ហើយការចាប់ខ្លួនជនសង្ស័យរូបនេះគឺអនុវត្ត តាមដីកា លេខ ១៧៤ អ.យ.ឃ ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០០៦ ចេញដោយលោក គង់ សែន ចៅក្រមស៊ើបអង្កេត នៃតុលាការក្រុងភ្នំពេញ និង លោក ង៉េត សារ៉ាត ព្រះរាជអាជ្ញារង អមតុលាការក្រុងភ្នំពេញ ពីបទ ប្លន់ (លួចមានគ្នាច្រើននាក់) ប្រព្រឹត្តនៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០០៥ ។
បច្ចុប្បន្ននេះ ជនសង្ស័យឈ្មោះ មុំាង វិចិត្រ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាង សំណុំរឿង បញ្ជូន ទៅកាន់តុលាការ ចាត់ការតាមច្បាប់ ៕ ភារ៉ា ដង្កោ