ខេត្តតាកែវ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក០៣នាក់ ពាក់ព័ន្ធអំពើលួចគាស់ផ្ទះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះប្រព្រឹត្តទៅកាលពីរសៀល ថ្ងៃ អាទិត្យ ៥កើត ខែមិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ រ៉ា សិដា ភេទស្រី អាយុ ៣០ ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។
រីឯជនសង្ស័យចំនួន ៣នាក់រួមមាន៖
១/ឈ្មោះ យឺ វណ្ណ: ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស។
២/ឈ្មោះ ហ៊យ ប៊ុនឡាយ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅខាងត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស។
៣/ឈ្មោះ ពិត ស៊ីហាប់ ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅខាងត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស (រត់គេចខ្លួន)។ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានចាក់សោផ្ទះ រួចចេញទៅធ្វើការរកស៊ីនៅខាងក្រៅបាត់ ។ លុះមកដល់ផ្ទះវិញស្រាប់តែឃើញទ្វារផ្ទះរបើក និងដើរចូលក្នុងឃើញទូរបើកទ្វារ និងអីវ៉ាន់ផ្សេងៗនៅរប៉ាត់រប៉ាយពេញផ្ទះ បាត់អីវ៉ាន់មួយចំនួនក៏រាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋានតែម្តង។ លុះរំលងបានមួយថ្ងៃសមត្ថកិច្ចជំនាញស្រាវជ្រាវដឹងក៏តាមចាប់ខ្លួនបានជនសង្ស័យពីរនាក់ ឯម្នាក់ទៀតរត់គេចខ្លួនបាត់ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងជំនាញ ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងស្រាវជ្រាវបន្តតាមចាប់ជនល្មើសដែលកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕ ប្រាថ្នា