ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសនៅលើបណ្តាញសង្គមរបស់សម្តេចនៅថ្ងៃនេះថា ចំណូលដែលសប្បុរសជនចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត រហូតព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ មានចំនួន 70,191,994ដុល្លារ និងប្រាក់រៀល ចំនួន32,110000រៀល។ ហើយបើគិតទាំងថវិការ៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផង ចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារ។
សម្តេចតេជោថា ទឹកប្រាក់ទាំងនេះនឹងធ្វើឲ្យយើងមានលទ្ធភាព រៀបចំមន្ទីរពេទ្យកាល់ម៉ែតឲ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេកទេស សម្រាប់ការពិនិត្យព្យាបាលជូនប្រជាជនយើងឲ្យកាន់តែមានប្រសិទ្ធភាព។
សម្តេច ក៏បានអរគុណចំពោះសប្បុរសជនទាំងអស់ដែលចូលរួមបរិច្ចាគដើម្បីសង្រ្គោះជិវិតមនុស្សតបតាមការអំពាវនាវរបស់សម្តេច ៕