ភ្នំពេញ៖ យុវជនម្នាក់ ទើបតែអាយុ១៨ឆ្នាំ ទិញម៉ូតូកង់បីឥណ្ឌា មករកស៊ី ប៉ុន្តែត្រូវបានជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ និងរត់គេចខ្លួនបាត់ម្នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣៥នាទីយប់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវកម្ពុជាក្រោម នៅចំណុចក្បែរ នឹងរង្វង់មូលផ្សារថ្មី ដែលស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះដួង គីន ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅ និងមុខរបរពិតប្រាកចំណែកជនរងគ្រោះមានឈ្មោះឌិន សារ៉ាន ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូកង់បី ស្នាក់នៅម្តុំទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគឺខ្លួនជាមួយមិត្តភក្តិម្នាក់ទៀតជាអ្នករត់ម៉ូតូកង់បីដូចគ្នា ទើបតែចេញមកពីញាំស៊ុបរួចហើយក៏បំរុង ទៅរកដឹកម៉ូយជាបន្តទៀត ពេលធ្វើដំណើរមកតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើតដល់ស្តុបបែកជាបួនស្តុបBS ក៏លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ មិនចាំស្លាកលេខបានធ្វើសកម្មភាពលូកដៃឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះម៉ាក iPhone6 ដែលទុកនៅលើម៉ូតូកង់បីឥណ្ឌាមិនបានសម្រេចដោយសារតែជនរងគ្រោះទាញទៅទាញមកបង្កឲ្យធ្លាក់ទូរស័ព្ទដៃបែកអេក្រង់រួចជសង្ស័យខាងលើ នេះក៏យកដុំថ្មយកទៅគប់ចំជនរងគ្រោះហើយធាក់ប្រដួលបណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាងផ្នែកខាងឆ្វេងហើយរងរបួសចំស្មាខាងឆ្វេងដូចគ្នា រីឯជនសង្ស័យវិញត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី២ឃាត់ខ្លួនបានម្នាក់ រីឯម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោលនៅមុខសមត្ថកិច្ចជនសង្ស័យ មិនព្រមសារភាពថាខ្លួនជាអ្នកធ្វើសកម្មភាពឆក់នោះទេ ប៉ុន្តែជនរងគ្រោះបាននិយាយថា គឺជនសង្ស័យម្នាក់ និងហើយដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃលើខ្លួនរួម និងបក្សពួកម្នាក់ទៀតដែលរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋនគរបាលមនោរម្យដើម្បីឲ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមច្បាប់៕ ធឿនព្រែកជ័យ