ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចម៉ូតូនឹងទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចម៉ូតូ ទូរស័ព្ទ និងលុយរបស់ជនរងគ្រោះ ខណៈដេកតាមផ្លូវ ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោ៣ទៀបភ្លឺ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលច្រាំងចំរេះទី២ ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងខណ្ឌ និងបុស្តិ៍បានចុះដល់កន្លែងកើតហេតុស្រាវជ្រាវឈានដល់ឃាត់ខ្លួនចំនួន២នាក់​​ ។

អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ លី គ្រី យ៉ា អាយុ៣០ ឆ្នាំ​ ជនជាតិខ្មែរ មានទីនៅផ្ទះលេខ គ្មាន សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) មានសារធាតុញៀន ។

ជនសង្ស័យទី២ ឈ្មោះ លី ដា វីត(ហៅក្រៅ វីត) ភេទ ប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ ផ្ទះលេខ គ្មាន​​ ក្រុម៥ ភូមិ ខ.២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរ​ មិនពិតប្រាកដ (ឃាត់ខ្លួន)មានសារធាតុញៀន ។ ចំណែកជនរងគ្រោះឈ្មោះមាន ពុន ណា រ៉េត ភេទ ប្រុស អាយុ 30ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួលផ្លូវហាណូយសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរជាងដែក ។

សម្ភារដកហូតរួមមាន ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាលេខ 1D.7145 បាត់ដំបង ចំនួន១គ្រឿង និងទូស័ព្ទដៃម៉ាកViVOមួយគ្រឿង ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានបានធ្វើដំណើរពីជ្រោយចង្វាឆ្ពោះទៅផ្ទះតាមផ្លូវជាតិលេខ០៥ ខណៈមកដល់ចំណុចមុខវិហារឥស្លាមគីទ្បូម៉ែត្រលេខ៨ ស្ថិតនៅក្រុម៥ ភូមិឃសង្កាត់ច្រំាងចំរេះទី២ ជនរងគ្រោះមានសភាពស្រវឹងក៏ឈប់ម៉ូតូដេកមួយសន្ទុះស្រាប់តែភ្ញាក់ទ្បើងបាត់ម៉ូតូកាបូបលុយ និងទូរស័ព្ទភ្លាមៗនោះ ជនរងគ្រោះក៏មកប្តឹងនៅប៉ុស្តិ៍នគរបារដ្ឋបាលច្រាំងចំរេះទី២ ក្រោយពីទទួលពាក្យបណ្តឹងកម្លាំងខណ្ឌ និងប៉ុស្តិ៍បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចក្រុមទី៥ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ នាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖