ព័ត៌មានទាន់ហេតុការណ៍៖

មួយឈុតបែបខ្មែរ របស់ ឈួន សុវណ្ណឆៃ ស្ទើតែរកចំណុចទាស់គ្មាន

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងស្រី ឈួន សុវណ្ណឆៃ បានបង្ហាញពីភាពហ៊ឺហារ និងមិនជ្រេតាមវ័យសោះ ។ ថ្មីៗនេះនាងបានបង្ហាញឈុតសម្លៀកបំពាក់ ដែលច្នៃដោយហូលខ្មែរយ៉ាងស្រស់ស្អាត លម្អដោយគ្រឿងអលង្ការធ្វើពីមាសសុទ្ធ រចនាយ៉ាងប្រណីត ដែលឃើញមិនសរសើរមិនបាន ។

តារាស្រីរូបនេះ​ស្នើមិនបញ្ជាក់អំពីចំនួនតម្លៃនៃគ្រឿងអលង្ការថា មានចំនួនប៉ុន្មាន ប៉ុន្តែប្រាកដណាស់ថា ទាំងសម្លៀកបំពាក់ និងគ្រឿងលម្អខ្លួននេះ ពិតជាច្នៃដោយកូនខ្មែរ១០០ភាគរយ ។ នាងថា សម្លៀកបំពាក់នេះទើបនឹងទទួលបានហើយបានស្លៀកលើកដំបូងក្នុងកម្មវីធីជប់លៀងមង្គលកូនម្ចាស់សណ្ឋាគារសាខូរ៉ា នាខេត្តសៀមរាបកាលពីថ្ងៃទី១៥ ខែ ធ្នូនេះ ។ នាងថាការរៀបចំខ្លួនឲ្យសមស្របទៅនឹងកម្មវិធីគឺជាចំណុចសំខាន់ ពិសេសនាងជាសិល្បករ ។ នាងថាមិនមែនសម្ញែងពីភាពហ៊ឺហារអ្វីទេ ប៉ុន្តែសម្របទៅតានកាលទេស ពិសេសការផ្តល់កិត្តិយសពីម្ចាស់កម្មវិធីប៉ុណ្ណោះ ។

ងាកមកមុខជំនួញវិញ តារាស្រីរូបនេះ លើកឡើងថា នៅតែបន្តរីកចម្រើនទៅមុខជាបន្តបន្ទាប់ ហើយសម្រាប់ការងារសិល្បៈវិញ ក៏នាងទើបនឹងបញ្ចេញបទថ្មីៗ ជាបន្តបន្ទាប់ ដើម្បីបំពេរអារម្មណ៍អ្នកគាំទ្រ ហើយនាងក៏មានគម្រោងថ្មីៗជាច្រើនទៀតដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជនដែលធ្លាប់គាំទ្រនាងកន្លងមកដែរ៕ វឌ្ឍនា


ចែករំលែក៖