ព័ត៌មានទាន់ហេតុការណ៍៖

ផ្តើមល្បីឈ្មោះក្នុងវិស័យសម្តែង ផាត់ តាភូ បញ្ចេញបទថ្មីផ្គាប់ចិត្តអ្នកគាំទ្រ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងប្រុស វ័យក្មេង ផាត់ តាភូ កំពុងតែលេចធ្លោខ្លាំងលើវិស័យសម្តែង ក្រោយពីតារារូបនេះ ទទួលបានឱកាសថតភាពយន្តខ្នាតធំ និងភាពយន្តភាគជាច្រើនបន្តបន្ទាប់ ។ ក្រោយពីភាពលេចធ្លោរលើការសម្តែងតារារូបនេះបានបញ្ចេញស្នាដៃបទចម្រៀងថ្មីOriginal Song ថ្មីមួយដើម្បីបំពេញចិត្តអ្នកគាំទ្រ ។

ចាប់ផ្តើមប្រឡូក្នុងអាជីពសម្តែងក្នុងរយៈពេលខ្លីប៉ុណ្ណោះ ផាត់ តាភូ ក្តោបានឱកាសការងារជាច្រើនបន្តបន្ទាប់ពិសេសក្នុងភាពយន្ត មានដូចជារឿង បុប្ផាស្រុកស្រែ រឿង “សុវណ្ណសាម” រឿង “មេអាក្រក់” រឿង បាបខែភ្លឺ និងមានភាពយន្តជីវិតបែបអប់រំ២រឿងផ្សេងទៀតដែលត្រៀមចាក់បញ្ចាំងក្នុងពេលដ៏ខ្លីខាងមុខនេះ ។ តារាសម្តែងរូបនេះលើកឡើងថា មួយឆ្នាំចុងក្រោយនេះលោកទទួលបានការងារសិល្បៈច្រើន បន្ទាប់ពីផលិតករទទួលស្គាល់សមត្ថភាពទេពកោសលលោក ។

លោកថា ទោះបីជាមានការគាំត្រ និងពេញចិត្តខ្លាំងពីទស្សនិកជន និងផលិតករនានា ប៉ុន្តែលោកនៅបែបន្តព្យាយាមហ្វឹហាត់ និងបំពេញចន្លោះខ្វះខាតដើម្បីឲ្យការសម្តែងកាន់តែល្អប្រសើរ ពិសេសលោកតែងទទួលយកការជួយពន្យល់ណែនាំពីសិល្បកររាមច្បងជានិច្ច ។ តារាសម្តែងមកពីខេត្តកំពង់ធំរូបនេះលើកឡើងដែរថា បទចម្រៀងថ្មី មនុស្សក្នុងបេះដូងបងគឺអូន ជាបទចម្រៀងថ្មីដំបូងដែលលោកបានច្រៀងក្នុងផលិតកម្ម Gold ហើយត្រូវបានចេញផ្សាយ និងទទួលបានការពេញចិត្តខ្លាំងពីអ្នកគាំទ្រ ។ លោកថា ជាស្នាដៃថ្មីបែបមនោសញ្ចេតនាស៊ីជម្រៅ ចាក់ចំបេះដូងអ្នកស្តាប់ពិសេសក្រុមយុវវ័យ ហើយជាបទចម្រៀងដែលលោកស្រលាញ់ពេញចិត្ត ។

លោកថាទទួលបានការពេញចិត្តខ្លាំងពីអ្នកគាំទ្រលើស្នាដៃនិពន្ធទំនុកច្រៀង និងបទភ្លេងថ្មីមួយនេះនឹងក្លាយជាកម្លាំងចិត្តថ្មីបន្ថែមទៀតសម្រាប់លោកក្នុងការងារសិល្បៈ ។

នៅមានការងារសិល្បៈថ្មីៗបន្តទៀតដែលលោកនឹងបង្ហាញទាំងស្នាដៃសម្តែង និងបទចម្រៀង ពិសេសលោកនឹងតារាចម្រៀង និងតារាសម្តែងស្រីវ័យក្មេងមួយចំនួននឹងចាប់ដៃគ្នាច្រៀងរួមគ្នាដើម្បីបង្កើតរសជាតិថ្មីជូនអ្នកគាំទ្រ ដូចជាគ្រោងបញ្ចេញបទចម្រៀងរួមគ្នាជាមួយតារាសម្តែង និងចម្រៀង វ៉ាន់ វីតា និង កញ្ញា អាង សុជាតា ជាដើម ។ លោករំពឹងដែរថា នឹងទទួលបានការគាំទ្រថ្មីបន្ថែម អមដោយការរិះគន់ស្ថាបនាដើម្បីឲ្យស្នាដៃថ្មីៗរបស់លោកកាន់តែល្អប្រសើរ ៕ វឌ្ឍនា


ចែករំលែក៖