ព័ត៌មានទាន់ហេតុការណ៍៖

អធិការរងក្រុងបាវិតចូលផឹកស៊ីសង្ស័យ គំនុំនឹងម្ចាស់ហាងបាញ់ចំក្បាលផ្អើលទាំងព្រលប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីដែលគេស្គាល់ជាម្ចាស់ហាងយីហោសំណាងអាណេ បានរងរបួសធ្ងន់ ខណៈត្រូវជនសង្ស័យមានតួនាទីជាអធិការងក្រុងបាវិតបានយកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់និងបាញ់ចំក្បាលមួយគ្រាប់ហើយរត់គេចខ្លួន បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវអង្គុយផឹកស៊ីរត់ចែកជើងគ្នា កាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតក្នុងភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សង្ស័យរឿងគំនុំ ។

បើតាមសមត្ថកិច្ចនគរបាលបានបង្ហើបថា ជនរងគ្រោះមានឈ្មោះ សឿន​ ដាណេ​ មានវ័យ​៣៨ឆ្នាំ​ រស់នៅភូមិក្រាំងអាត់​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ ។

ចំណែកជនសង្ស័យមានឈ្មោះ កែវ​ ចិត្រា​ អាយុ២៨ឆ្នាំ មុខរបរអធិការរងនគរបាលក្រុងបាវិត មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វារៀង ក្រោយពេលបង្កហេតុក៏បានគេចខ្លួន ប៉ុន្តែក្រោយមកបានចូលទៅសារភាពនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។

ប្រភពបន្តថា មុនកើតហេតុជនសង្ស័យបានចូលហាងផឹកស៊ីមួយកន្លែងយីហោ

សំណាងអាណេ ក្រោយមកមិនដឹងជាមានរឿងអ្វី ស្រាប់តែជនសង្ស័យទាញយកកាំភ្លើងបាញ់ប្រហារ មកលើជនរងគ្រោះយ៉ាងព្រៃផ្សៃតែម្ដង។

បន្ទាប់ពីកេីតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រញាប់ប្រញាល់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម។

សូមបញ្ជាក់ថា ជនសង្ស័យត្រូវជាកូនប្រុសអធិការនគរបាលក្រុងបាវិត និងទើបឡើងកាន់តំណែងថ្មីៗ ជាអធិការរងនគរបាលក្រុ ងបាវិត ទទួលផែនគ្រឿងញៀនផងដែរ ៕ យឹម សុថាន


ចែករំលែក៖