ព័ត៌មានទាន់ហេតុការណ៍៖

ហ្វូងសត្វឪម៉ាល់ទិចក្មេងស្រីពេញខ្លួន បណ្តាលឲ្យស្លាប់គួរឲ្យអាសូរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងស្រីម្នាក់ស្រស់ស្អាត និងជាសិស្សពូកែបានស្លាប់បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តដើម្បីជួយសង្គ្រោះតែគ្រូពេទ្យអស់លទ្ធភាព ក្នុងការសង្គ្រោះដោយជាតិពិសរាលដាល់ពេញខ្លួន មូលហេតុហ្វូងសត្វឪម៉ាល់ទិច ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ និង០០នាទីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះរៀម លីណា អាយុជាង៦ឆ្នាំ រៀនថ្នាក់ទី២ ជាសិស្សពូកែប្រចាំថ្នាក់ រស់ក្នុងភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

តាមឈ្មោះ វាសនា ត្រូវជាអ៊ុំបង្កើតរបស់ក្មេងស្រីរងគ្រោះបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ រៀម លីណា អាយុជាង៦ឆ្នាំ រៀនថ្នាក់ទី២ជាសិស្សពូកែប្រចាំថ្នាក់ ។ នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះបានជិះកង់ទៅទិញនំក្នុងភូមិនៅពេលដល់តូបលក់ចាប់ហ៊ួយក៏ឈប់កង់ក្បែសំបុកឪម៉ាល់ស្រាប់តែហ្វូងសត្វឪម៉ាល់ផ្អើលមកទិចទៅលើក្មេងស្រីសុសពេញខ្លួនបណ្តាលឲ្យដួល នឹងដីខណៈនោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ។

ដោយគ្រូពេទ្យអស់លទ្ធភាពព្យាបាល ក៏បញ្ជូនបន្តមកមន្ទីរពេទ្យខេត្តនៅម៉ោង១រលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ក៏បានដាច់ខ្យល់ស្លាប់នៅវេលាម៉ោង៣.០០នាទីទៀបភ្លឺ ។

ប្រភពបានបន្តទៀតថា ក្មេងស្រីរងគ្រោះមានឪពុកឈ្មោះរៀម ណារិន អាយុ៣៥ឆ្នាំ និងម្តាយឈ្មោះសឹម ស្រីណាក់ អាយុ២៧ឆ្នាំ មុខរបរជាកម្មកររោងចក្រមានកូនពីរនាក់នៅគ្រួសារហើយក្មេងស្រីរងគ្រោះជាកូនបង ។

ប្រភពពីសាច់ញាតិក្មេងស្រីរងគ្រោះបានបង្ហើបឲ្យដឹងថា គ្រូពេទ្យបង្អែកស្រុកស្វាយទាបពុំសូវយកចិត្តទុកដាក់ក្នុងការព្យាបាល ដោយទុកក្មេងស្រីរងគ្រោះទាល់តែធ្ងន់ធ្ងរ ទើបបញ្ជូនមកមន្ទីរពេទ្យខេត្ត បើបញ្ជូនបន្តមកមន្ទីរពេទ្យខេត្តបានទាន់ពេលនោះក្មេងគ្រោះប្រហែលជាមិនស្លាប់នោះទេ ៕ យឹម សុថាន


ចែករំលែក៖