ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលឃុំក្រោលគោ ប្រារព្ធមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២០) ស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃ អង្គារ ១៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ លោកហុឹម កុសល អនុប្រធានក្រុមការងារចុះ ជួយឃុំតំណាងលោក សូ សូរចន្ទ័ ប្រធានក្រុមការងារចុះជួយឃុំក្រោលគោស្រុកស្វាយជ្រំ បានអញ្ជើញចូលរួមក្នុងពិធី មីទ្ទិញរំឭកខួបអនុស្សាវរីយ៍ លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២០) នៅបរិវេណសាលាឃុំក្រោលគោ ស្ថិតក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

អញ្ជើញចូលរួមក្នុងពិធីនេះ មាន លោកថាច់ រតនា អនុប្រធានក្រុមការងារចុះជួយ ឃុំ លោកភោគ វណ្ណថន មេឃុំ ក្រោលគោ និងជាប្រធានគណបក្សប្រជាជនឃុំក្រោលគោ និងសមាជិកបក្សភូមិ អនុភូមិយុវជនឃុំ និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជិត៤០០នាក់ ។

ក្នុងឱកាសនោះ លោក ថាច់ រតនា អនុប្រធានក្រុមការងារចុះជួយ ឃុំក្រោលគោបានអានសុន្ទរកថា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជន កម្ពុជា ប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅក្នុង ពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា ហើយអត្ថន័យដ៏ជ្រាលជ្រៅនៃ កម្លាំងមហាសាមគ្គីជាតិក្រោម ការដឹកនាំរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍របស់ពួក ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយឡែកខេត្តស្វាយរៀង ត្រូវបានរំដោះនៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំង ប្រទេសចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបាន ហើយបច្ចុប្បន្ននេះសន្តិភាពជាឱកាសពេជ្រដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរបានជួបជុំគ្នាសប្បាយរីករាយ និងមានការអភិវឌ្ឍន៍ដូចដែលយើងឃើញផ្ទាល់ភ្នែកនៅខេត្តស្វាយរៀង យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ដើម្បីពន្លឿនវឌ្ឍនភាព នៃការអភិវឌ្ឍប្រទេស ឲ្យបានខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ។

បន្ទាប់មកលោកភោគវណ្ណថនមេឃុំក្រោលគោក៏បានឡើងមានចំណាប់អារម្មណ៍ចងចាំជានិច្ចមហាជ័យជំនះជាប្រវត្តិសាស្ត្រ លើរបបប្រល័យពួជសាសន៏ប៉ុលពតនាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ មានអត្ថន័យយ៉ាងធំធេងបំផុតហើយថ្ងៃ៧មករា ជាថ្ងៃកំណើតទី២របស់ខ្លួន បើគ្មានថ្ងៃជ័យជំនះ៧មករា ក៏គ្មានអ្វីៗនៅថ្ងៃនេះដែរ ៕ ប៊ុនរិទ្ធី


ចែករំលែក៖