ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក៖ ​សីតុណ្ហភាព​អាច​នឹង​ហក់​ឡើង​ ​ព្រមទាំង​មាន​ភ្លៀង​ខ្សោយ​នៅ​តំបន់​ខ្លះ​

ចែករំលែក៖

ភ្នំពេញ៖ ការព្យាករណ៍​អាកាសធាតុ​ប្រចាំ​សប្តាហ៍របស់​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​បាន​បង្ហាញថា​ ​ចាប់ពី​ថ្ងៃទី៨​ ​ខែមករា​នេះ​ ​រហូតដល់​ថ្ងៃទី១៤​ ​ខែមករា​ ​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នឹង​ហក់​ឡើងជា​បន្តបន្ទាប់​ ​ហើយ​តំបន់​ខ្លះ​អាច​មាន​ភ្លៀង​ខ្សោយ​ ​ពិសេស​នៅ​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​។​

ក្នុង​នោះ​ ​តំបន់​ជួរភ្នំ​ដងរែក​ ​និង​ខ្ពង់រាប​ឦសាន​ ​សីតុណ្ហភាព​ទាប​បំផុត​មាន​ពី​ ​២០​ ​ទៅ២៤អង្សា​ ​និង​ខ្ពស់​មាន​ពី​ ​២៩​ ​ទៅ៣២អង្សា​សេ​។​

សម្រាប់​តំបន់​ទំនាប​កណ្តាល​ ​សីតុណ្ហភាព​ទាប​បំផុត​មាន​ពី​ ​២៤​ ​ទៅ២៦អង្សា​សេ​ ​និង​ខ្ពស់​បំផុត​មាន​ពី​ ​៣២​ ​ទៅ៣៤អង្សា​សេ​។​

ចំណែក​តំបន់​មាត់សមុទ្រ​ ​សីតុណ្ហភាព​ទាប​បំផុត​មាន​ពី​ ​២៤​ ​ទៅ២៦អង្សា​សេ​ ​និង​ខ្ពស់​បំផុត​មាន​ពី​ ​៣០​ ​ទៅ៣២អង្សា​សេ​៕​


ចែករំលែក៖