ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបទីតាំងជួញដូរផ្លូវភេទជនជាតិវៀតណាមមួយកន្លែងឃាត់មនុស្ស៦នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ កម្លាំងនគរបាលចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនកាលពី​វេលាម៉ោង១ រំលងអធ្រាត្រឈានចូល ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានចុះបង្រ្កាបទីតាំងជួញដូរផ្លូវភេទ ជាជនជាតិវៀតណាមមួយកន្លែង ស្ថិតនៅចំណុចផ្ទះឈ្មោះ សុខ ស្រីលីន ជាជនជាតិវៀតណាម ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងបាន ធ្វើការឃាត់ខ្លូនជនសង្ស័យប្រុស/ស្រីចំនួន៦នាក់ រួមនិងវត្ថុតាងបំរើផ្លូវមួយចំនួន(ស្រោមអនាម័យ) ។

លោកឧត្ដមសេនីយ៍ត្រី ស៊ិន សុភាលក្ម្សី ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ ដែលដឹកកម្លាំង ចុះបង្រ្កាបទីតាំងខាងលើ បានឲ្យដឹងថា​ ដោយ​មានការដឹកនាំ​ផ្ទាល់​ពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ព្រមទាំងមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលប៉ៃលិនដែលបានចាត់​ឲ្យលោកដឹកនាំ​កម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះបង្ក្រាបករណី ជួញដូរផ្លូវភេទខុសច្បាប់ មួយ​កន្លែង​ នៅទីតាំងកើតហេតុខាងលើ ហើយធ្វើការ​ឃាត់ខ្លួន ​បានជនសង្ស័យ​ប្រុស/ស្រីចំនួន ០៦ នាក់ ក្នុងនោះមានស្រីចំនួន ៤នាក់ផងដែរ ។

លោកស្នងការរងបានបន្តថា ជនសង្ស័យ ដែលសមត្ថកិច្ចយើងឃាត់ខ្លូនទី១ឈ្មោះ សុខ ស្រីលីន (ម្ចាស់ផ្ទះ) ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម ,ទី២ឈ្មោះ វៀង ធីហុង (ហៅ រក្សា) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម,ទី៣ឈ្មោះ ធិន ណាវ៉ាន់ (ហៅ អាម៉ី) ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិ វៀតណាម,ទី៤ឈ្មោះ ថៃ នីតៃលិន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម,ទី៥ឈ្មោះ ម៉ៃទ្រី ថាណាផាសាត់ថាណា (ហៅ ម៉ៃទី) ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ គ្រូ​ពេទ្យ ជនជាតិថៃ និងទី៦ឈ្មោះ ឆាត ឡុង ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរសន្តិសុខ ដែលបច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកស្នងការរងបន្តថា បន្ទាប់ពីធ្វើឃាត់ខ្លូនជនសង្ស័យ ខាងលើ សមត្ថកិច្ចជំនាញ ក៍បានធ្វើការឆែកឆេរ ប្រទះឃើញ​ស្រោម​អនាម័យ​មួយ​ចំនួន ​នៅក្នុង​កាបូប​ដៃ​​ជនសង្ស័យ និង​ស្រោម​អនាម័យ ​ដែល​ប្រើប្រាស់​រួច​ នៅក្នុង​ធុង​សំរាម​សរុប​ចំនួន​១០ស្រោម។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន រៀបចំ​កសាង​សំណុំរឿង ​ដើម្បីអនុវត្តតាមនីតិវិធី៕ ប្រាថ្នា


ចែករំលែក៖