ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃនៅតំបន់ព្រៃពូជកូនឈើអស់ជិត៤០ហិកតានៅស្រុកបន្ទាយស្រី

ចែករំលែក៖

ខេត្តសៀមរាប៖ ភ្លើងឆេះព្រៃនៅតំបន់ព្រៃពូជកូនឈើ បណ្តាលឲ្យ ខូច ខាតព្រៃឈើ សរុបទាំងអស់ ប្រហែល៤០ហិកតា ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦ ថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០ រហូតដល់ ម៉ោង១០ យប់ ថ្ងៃដដែល ស្ថិត ក្នុងភូមិត្រពាំងថ្ម ឃុំ ឃុនរាម ស្រុក បន្ទាយស្រី ខេត្តសៀមរាប ។

សមត្ថកិច្ចនគរបាលស្រុកបន្ទាយស្រីបានឲ្យដឹងថា ករណីភ្លើង ឆេះ ព្រៃនៅតំបន់ព្រៃពូជកូនឈើបណ្តាលឲ្យខូចខាតព្រៃឈើសរុបទាំងអស់ ប្រហែល ៤០ ហិកតា ប៉ុន្តែព្រៃនោះពុំទាន់មានដាំពូជឈើល្អនៅឡើយ។ ក្រោយពេល ឆេះ ភ្លាមៗ សមត្ថកិច្ចបានគ្រប់គ្រងបានដោយរដ្ឋបាលព្រៃឈើប្រើប្រាស់ ត្រាក់ទ័រ ចំនួន ០២ គ្រឿង ភ្ជួរ កាត់បានមុនធ្វើឲ្យអាចទប់ស្កាត់ការឆេះរាលដាលបាន ដោយពុំបានប្រើប្រាស់ឡានទឹក ឡើយ ហើយព្រៃនោះកាលពីឆ្នាំមុនក៏ធ្លាប់ឆេះដែរ។

លោកនាយសង្កាត់រដ្នបាលព្រៃឈើកន្ទួតខ្នាក្រៅបានឲ្យដឹងថា ការឆេះចំការព្រៃពូជនេះ អស់ជិត៤០ហិកតា ដោយសារមានគេលួចដុត មិនមែនភ្លើងឆេះឯងៗនោះទេ តែមកដល់ពេលនេះ នៅមិនទាន់អាចសន្និដ្ឋានថា អ្នកណាជាអ្នកលួចដុតនោះទេ ៕ ប៊ុនរិទ្ធី


ចែករំលែក៖