ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចដេញចាប់ឃាត់រុឺម៉កដឹកទឹកដោះគោស្រស់១គ្រឿង រំលោភកម្មសិទ្ធិបញ្ញា

ចែករំលែក៖

ភ្នំពេញ៖ រ៉ឺម៉កមួយគ្រឿងដឹកទឹកដោះគោស្រស់ ត្រូវបាន បុរសម្នាក់អះអាងថា ជានគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ច ដេញតាមតាំងពីរង្វង់មូលចោមចៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រហូតទាន់ចាប់ឃាត់បាននៅផ្លូវជាតិលេខ៣ មុខប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ជំនាញដំបូងប្រាប់ប៉ូលិសមូលដ្ឋានថា អត់មានបញ្ហាអ្វីទេ ជារឿងគ្រោះថ្នាក់ចរាចរណ៍ ចរចាគ្នាជិត២ម៉ោងមិនត្រូវ ទើបថាបង្ក្រាបបទល្មើស ដូចចង់មិនស្រួលម្តេចមិនដឹង ខ្ចរខ្ចាយព័ត៌មានច្រើន ប៉ូលិសមូលដ្ឋានចុះទៅសាកសួរ រឿងអ្វីឲ្យប្រាកដ ផ្អើលសមត្ថកិច្ចខណ្ឌពោធិសែនជ័យ និងកំបូល ទើបថាបង្ក្រាបបទល្មើស ចាប់ឃាត់រុឺម៉កដឹកផលិតផល ទឹកដោះគោស្រស់ នាំចូលមករំលោភកម្មសិទ្ធិបញ្ញា ហៅខាងក្រុមហ៊ុនមកឃាត់ទាំងរុឺម៉ក ទាំងអ្នកបើកបរយកទៅតែម្តង ។

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តមួយគ្រឿងដេញតាមឃាត់ រុឺម៉កមួយគ្រឿងខាងលើ តាំងពីរង្វង់មូលចោមចៅ ភូមិសាស្ត្រខណ្ឌពោធិសែនជ័យ រហូតដល់ផ្លូវជាតិលេខ៣ មុខប៉ុស្តិ៍ភ្លើងឆេះរទេះ ខណ្ឌកំបូល ចោទប្រកាន់ថា បង្កគ្រោះថ្នាក់ចរាចរណ៍ ទើបទាក់ទងប៉ូលិស ប៉ុស្តិ៍ចោមចៅ៣ ឲ្យទៅមើល ព្រោះថា កើតហេតុនៅរង្វង់មូលចោមចៅ ហើយភាគីទាំង២ និយាយគ្នាមិនត្រូវ ប៉ូលិសចោមចៅ៣ចុះទៅ សាកសួរ ផ្អើលទាំងប៉ូលិសប៉ុស្តិ៍កន្លែងកើតហេតុ បែជាថាបង្ក្រាបបទល្មើស ចង់វិល រករឿងអ្វីឲ្យប្រាកដមិនឃើញ សាកសួរដេញដោលច្រើនពេក រឿងកាន់តែខ្ចរខ្ចាយ ឃើញមានកម្លាំងបន្ថែម ដែលមានឯកសណ្ឋាន អាវស ដាក់ឡូហ្គូ ក្រុមហ៊ុន UNT ដែលស្គាល់ថា ជាក្រុមហ៊ុននាំចូលផ្តាច់មុខ ទឹកដោះគោស្រស់ ។

រឿងរ៉ាវខាងលើដូចជាមានអាថ៌កំបាំង ខណៈដែលកាន់តែផ្អើល ភ្នាក់ងារតំណាងក្រុមហ៊ុន UNT និងនគរបាល ខណ្ឌពោធិសែនជ័យ កំបូល ទើបប្រាប់ថា ឃាត់រុឺម៉កដឹកទឹកដោះគោស្រស់ ដែលនាំចូលមកពីប្រទេសថៃ ដោយគ្មានច្បាប់ រំលោភកម្មសិទ្ធិបញ្ញា ។

បើតាមការឲ្យដឹងពីបុគ្គលិកក្រុមហ៊ុន បានឲ្យដឹងថា គាត់មកក្រោយដែរទេ ប៉ូលិសឃាត់បានហើយ ទើបគាត់មកដល់ដែរ ហើយអ្វីជាក់ស្តែង ដឹកដោះគោស្រស់ ប្រមាណជាង៤០០ដប ដឹកតាមរុឺម៉កខាងលើ ត្រូវបានឈ្មួញនាំចូលមកអត់ច្បាប់ រំលោភសិទ្ធក្រុមហ៊ុន ហើយត្រូវបាន ឲ្យនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ម្នាក់ដែលជាអ្នកបង្ក្រាប នាំទាំងរុឺម៉ក ទាំងអ្នកបើកបរ ទៅក្រសួងមហាផ្ទៃតែម្តង ៕ សុខាសែនជ័យ


ចែករំលែក៖