ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័ករណីជំរិតទារប្រាក់

ចែករំលែក៖

ខេត្តស្វាយរៀងៈ ជនសង្ស័យជាជនជាតិវៀតណាម២នាកត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនពាក់ពន្ធ័នឹងករណីជំរិតទារប្រាក់ ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានអោយដឹងថាជនសង្ស័យមានឈ្មោះបួយ គុកវៀត អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបររ៉ូលិញ មានទីលំនៅ ភូមិតូ៤ ឃុំហ្វាង៉ា ស្រុកយឿងគិញ ខេត្តហាយហ្វុង (គ្មានលិខិតឆ្លងដែន) និង២.ឈ្មោះ ចិន ឌឹកសាន អាយុ ២៧ មុខរបររ៉ូលិញ មានទីលំនៅ ភូមិ តូ៤ ឃុំហ្វាង៉ា ស្រុកយឿនគញ ខេត្ត ហាយហ្វ្ងង (គ្មានលិខិតឆ្លងដែន)។ ចំណែកជនរងគ្រោះមានឈ្មោះ វៀង វាំងទូ ភេទប្រុស អាយុ ២៨ មុខរបរកសិករ មានទីលំនៅ អឹបចាន់ ឃុំអឹបចាន់ ស្រុកអាំងថាន់ ខេត្ត តៃនិញ ប្រទេសវៀតណាម ។

ប្រភពបន្តថា មូលហេតុដែលជនសង្ស័យជំរិតទារប្រាក់ដោយសារតែជនរងគ្រោះលេងល្បែងចាញ់ហើយខ្ចីលុយ៣០លានដុង ដើម្បីផ្សងសំណាងចៃដន្យចាញ់បោសអស់គូថខោមិនមានលុយសង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិតដើម្បីបំពេញសំណុំរឿងបញ្ជូនការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹមសុថាន


ចែករំលែក៖