ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រផែស្ងួតតេងឡាយបើកចេញពីផែត្រូវរថយន្តដឹកទឹកកកបុករងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រផែស្ងួតតេងឡាយមួយគ្រឿងបានបើកចេញពីផែ មិនប្រយ័ត្នត្រូវរថយន្តដឹកទឹកកកបេីកបុកពេញទឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

សាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហុីយ៉ាន់ដាយពណ៍ខៀវញាក់ស្លាកលេខភ្នំពេញ22AL-7224 ជារបស់ក្រុមហ៊ុនផលិតទឹកកកយីហោ«សញ្ញាខ្លាឃ្មុំទឹកកក» ។ បើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងលុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែរថយន្តបង្កម៉ាកនីសាន់ឌីស៊ែលពណ៍បៃតងពាក់ស្លាកលេខភ្នំពេញ3A-7322 សណ្ដោងកន្ទុយរ៉ឺម៉ក សម្រាប់ដឹកទូកុងតឺន័រជារបស់ក្រុមហ៊ុនផែស្ងួតតេងឡាយ ។ បើកចេញពីផែក្នុងទិសដៅពីលិចទៅកើតបត់ស្ដាំអត់មើលមុខមើលក្រោយក៏ត្រូវរថយន្តដឹកទឹកកក ដើមពេញទ្រុងបុកចំធុងប្រេងបណ្ដាលឲ្យរងការខូចខាតក្រពិតរួញកាប៊ីនទាំងស្រុងតែម្ដង។

ដោយឡែកអ្នកបើកបររថយន្តទាំង២គ្រឿងមិនត្រូវបានស្គាល់ឈ្មោះឡើយ និងពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ទេ បន្ទាប់មកនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានចុះទីវាស់វែង និងឲ្យម្ចាស់រថយន្តទាំង២ភាគីដោះស្រាយគ្នាបញ្ចប់រឿងនៅនឹងកន្លែង ៕ សុខាសែនជ័យ


ចែករំលែក៖