ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ អប់រំ ផ្សព្វផ្សាយ ពីការថែទាំសុខភាព និងវិធីការពារជំងឺកូរូណាឬកូវីដ-១៩ និងជំងឺទឹកនោមផ្អែម ដល់មន្ដ្រី ជានារី បម្រើការងារនៅសង្កាត់ និងភូមិ

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋជាច្រើនបានព្រួយបារម្ភ យ៉ាងខ្លាំងពីរឿង ជំងឺតាមផ្លូវដង្ហើមដោយ វីសកូរូណាឬកូវីដ ១៩ ដែលបានផ្ទុះឡើងនឹងឆ្លងរាលដាលជុំវិញពិភពលោក និងស្របពេលដែលជំងឺទឹក នោមផ្អែមក៏ បាននិងកំពុងកើតមានយ៉ាងខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរនោះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ ស្ត្រីនិងកុមារនៃក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៣បានរៀបចំសិក្ខាសាលាមួយ ដើម្បីអប់រំផ្សព្វផ្សាយថែទាំសុខភាពនិង វិធីការពារជំងឺទាំងពីរនេះដែលពិធីនេះបានធ្វើឡើង កាលពីថ្ងៃអង្គារ ៣កើតខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ កុម្ភៈ ឆ្នាំ ២០២០ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកជួបខុនសមាជិកក្រុមប្រឹ ក្សារាជធានីភ្នំពេញ លោកស្រី ឃួន គឹមនី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រីនិងកុមារនៃក្រុមប្រឹក្សារាជធានីភ្នំពេញនិង លោកងី មានហេង ប្រធាន មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីបងប្អូនស្ត្រីប្រមាណជាង៥០០ នាក់ មកពីខណ្ឌទាំង១៤ រាជធានីភ្នំពេញ។

លោកជួប ខុន បានមានប្រសាសន៍ លើកឡើងថា៖ អង្គសិក្ខាសាលាអប់រំផ្សព្វផ្សាយ ថែទាំស្តីពីវិធីការពារជំងឺទឹក នោមផ្អែម បង្ការជំងឺឆ្លងវីរុសកូរូណាថ្មីឬកូវីដ១៩របស់គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារនៃក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នេះធ្វើឡើងដើម្បីអបអរសាទរទិវាអន្តរជាតិនារី៨មិនាឆ្នាំ ២០២០ ក្រោមប្រធានបទ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រស្របពាក្យស្លោក“អរគុណសន្តិភាព“។

លោកជួប ខុន បានមានប្រសាសន៍ថាការចូលរួមរបស់បងប្អូនស្ត្រី ក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ គឺសុទ្ធសឹង ជាធនធានមនុស្សរបស់រាជធានីភ្នំពេញ ដែលសំខាន់នោះ គឺការយល់ដឹងអំពីវិធីបង្ការការពារនិងថែទាំសុខភាព ដើម្បីសុខភាព រឹងមាំចូលរួមអភិវឌ្ឍប្រទេសជាតិមាតុភូមិ ក៏ដូចជារាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនជាលំដាប់។ ក្រៅពីនេះលោកក៏បានសម្ដែងការកោតសរសើរដោយស្មោះចំពោះគណៈ កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ ដែល បានតាំងចិត្តនិងការខិតខំប្រឹងប្រែងសហការជាមួយមន្ទីរសុខាភិបាលរាជធានី បង្កើតព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ៨មិនា រៀប ចំសិក្ខាសាលាអប់រំផ្សព្វផ្សាយការថែទាំសុខភាព មានន័យថា យើងមិនត្រឹមតែបានលើកអំពីសិទ្ធិរបស់ស្ត្រីទេ តែយើងបាន យល់ដឹងបន្ថែមទៀតនៅការបង្ការ ការពារនិងការថែទាំសុខភាពផ្ទាល់ខ្លួនរបស់យើងគ្រប់គ្នាព្រមទាំងសម្រាប់ក្រុមគ្រួសារនិងញាតិមិត្តនិងបងប្អូនប្រជាពលរដ្ឋយើង នៅ ក្នុងមូលដ្ឋានថែមទៀត។

លោកបន្តទៀតថា យើងទាំងអស់គ្នាមិនថាស្ត្រីឬបុរសទេ គឺមានមួយចំនួនបាននិងកំពុងកើតជំងឺនិងមានមួយចំនួនទៀត នឹងមានរោគសញ្ញនៃជំងឺទឹកនោមផ្អែមដែរ ដែលយើងចាំបាច់ត្រូវដឹងពីវិធីការពារនិងថែទាំសុខភាពឲ្យបានប្រសើរ ។ ម្យ៉ាងទៀតនៅ ពេលថ្មីៗនេះមានការភ្ញាក់ផ្អើលនិងព្រួយ បារម្ភខ្លាំងពីការចម្លងជំងឺផ្លូវដង្ហើមដោយវីរុសកូរូណាថ្មី ដែលទើបតែផ្ទុះនឹងឆ្លងរាលដាលជុំវិញពិភពលោកមាន ប្រភពដើមពីទីក្រុងWUHANប្រទេសចិន ដែលយើង ទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងទប់ស្កាត់ការឆ្លងនេះ បើទោះបីប្រជាពលរដ្ឋនៃប្រទេសកម្ពុជាយើងពុំទាន់រកឃើញថា មាននរណាម្នាក់ផ្ទុកវីរុសនេះក៏ដោយ។

លោកងី មានហេង ប្រធានមន្ទីរសុខា ភិបាលរាជធានីភ្នំពេញក្នុងឱកាសនៃការ ធ្វើបទបង្ហាញនៃជំងឺទាំងពីរនេះបានលើកឡើងថា កង្វះការធ្វើពលកម្ម ដូចជាមិនមានការហាត់ប្រាណ មិនដើរច្រើន វាជាដើមចម បង្កើតឲ្យមានជំងឺទឹកនោមផ្អែម ជំងឺបេះដូងនិងជំងឺមហារីក ។ ដូច្នេះទេ លោកស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្ការ ជំងឺទឹកនោមផ្អែមអោយបានល្អ ដោយត្រូវ ហាត់ប្រាណឲ្យបានច្រើន មានរបបអាហារត្រឹមត្រូវ ជាមួយនឹងការរក្សាទម្ងន់កុំលើស ច្រើន។មានន័យថា បើយើងមានកម្ពស់ ១ម៉ែត្រ៥០ ត្រូវមានទម្ងន់ ៥០ គីឡូក្រាម ១ម៉ែត្រ ៦០ មានទម្ងន់ ៦០គីឡូក្រាមឬ១ម៉ែត្ រ៧០ មានទម្ងន់ស្មើនឹង៧០គីឡូក្រាមជាដើម។

លោកងី មានហេង បានបញ្ជាក់ផងដែរថា មានប្រជាពលរដ្ឋខ្លះ មានការយល់ច្រឡំខ្លាំងដោយពួកគាត់ យកកន្លែងលក់ថ្នាំពេទ្យឬ គ្លីនិចជាគ្រូពេទ្យព្យាបាលជំងឺរបស់គាត់ ។ នេះជាប្រការគ្រោះថ្នាក់ខ្លាំងណាស់ដែលបងប្អូនត្រូវចៀសវាង។

ចំពោះវិធីការពារខ្លួនពីការឆ្លងវីរុសកូរូណាថ្មីលោក ងី មានហេង បានបញ្ជាក់ថា ដើម្បីបង្ការនូវជំងឺនេះ យើងត្រូវលាងដៃជាមួយ នឹង សាប៊ូ ជាមួយទឹកស្អាតឬអាល់កុលហ្សែលអោយបានញឹកញាប់ខ្ទប់មាត់និងច្រមុះ ដោយក្រដាស កន្សែង ក្រម៉ានៅ ពេលក្អកនិងកណ្ដាស់ ត្រូវចម្អិនសាច់ឬស៊ុតឲ្យបានឆ្អិនល្អ ជៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានជំងឺគ្រុនក្តៅនិងក្អក ឬ ផ្តាសាយ ជៀសវាងការប៉ះពាល់ជាមួយសត្វ ព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់ សំភារៈការពារខ្លួន៕ សំរិត

 


ចែករំលែក៖