ខេត្តបន្ទាយមានជ័យ៖ កងកម្លាំងសមត្ថកិច្ចក្រុងសិរីសោ ភ័ណ បានធ្វើការឆ្មក់បង្រ្កាបករណីក្មេងទំនើង ជាសិស្សសាលានាំគ្នាបង្ហោះម៉ូតូ បង្កភាពអសន្តិសុខនៅក្នុងសង្គម តាមផ្លូវសាធារណៈនៅចំណុច ផ្លូវ៧មករា ស្ថិតក្នុងភូមិដីឡូដ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅ វេលាម៉ោង៤ល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹងថា ៖នេះគឺជាលើកទី២ដែលកម្លាំងនគរបា លក្រុងសិរីសោភ័ណ បានបង្រ្កាបក្រុមក្មេងទំនើងជាសិ ស្សសាលាចេញពីរៀនធ្វើសកម្មភាពបង្ហោះម៉ូតូ អនុវត្តអនុវត្តតាមបទបញ្ជារបស់លោ កឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្ត ដើម្បីឲ្យមានស្ថេរភាពតាមដងផ្លូវ ជៀសវាងនាំឲ្យអស្ថេរភាពតាមដងផ្លូ វសាធារណៈដែលបង្កឡើងដោយក្រុមក្មេ ងទំនើងទាំងនេះ ពិសេសគឺទប់ស្កាត់ការបង្កគ្រោះថ្នាក់ចរាចរណ៍។
ជាក់ស្តែង ល្ងាចថ្ងៃទី១២ខែមីនា ឆ្នាំ២០២០ កងកម្លាំងយើងបានធ្វើបង្រ្កា បករណីក្មេងទំនើងតែងតែបង្ហោះម៉ូ តូតាមទីសាធាណៈ បានចំនួន១៧នាក់ ម៉ូតូ១១គ្រឿង។ ក្នុងនោះសិស្សជាក្មេងទំនើងមកពី វិទ្យាល័យសិរីសោភ័ណ ៣នាក់,អនុវិទ្យាល័យទឹកថ្លា ៥នាក់,វិទ្យាល័យមង្គលបូរី ២នាក់,វិទ្យាល័យបត់ត្រង់ ៤នាក់,វិទ្យាល័យអូរអំបិល ១នាក់ និងឈប់រៀន ២នាក់(ថ្នាក់ទី១០=២នាក់,ថ្នាក់ ទី៩=៧នាក់,ថ្នាក់ទី៨=៣នាក់ និងថ្នាក់ទី៧=៣នាក់)។
លោកវរសេនីយ៍ឯកស៊ី ឌី បញ្ជាក់ថា៖ក្រុមក្មេងទំនើងទាំ ងនេះ កម្លាំងនគរបាលក្រុងបានធ្វើការបា នធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចកោះហៅឪពុកម្តាយឬអាណាព្យាបា លមកធ្វើការធានាយកទៅអប់រំបន្ត តែ បើមានជាលើកទី នគរបាលនិងអនុវត្តតាមវិធានការដ្ឋបាល ៕ វណ្ណា