ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងមួយក្រុមនាំគ្នាបង្ហោះម៉ូតូតាមផ្លូវត្រូវសមត្ថកិច្ចឃាត់មកអប់រំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កងកម្លាំងសមត្ថកិច្ចក្រុងសិរីសោភ័ណ បានធ្វើការឆ្មក់បង្រ្កាបករណីក្មេងទំនើង ជាសិស្សសាលានាំគ្នាបង្ហោះម៉ូតូបង្កភាពអសន្តិសុខនៅក្នុងសង្គម តាមផ្លូវសាធារណៈនៅចំណុច ផ្លូវ៧មករា ស្ថិតក្នុងភូមិដីឡូដ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។  ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹងថា ៖នេះគឺជាលើកទី២ដែលកម្លាំងនគរបាលក្រុងសិរីសោភ័ណ បានបង្រ្កាបក្រុមក្មេងទំនើងជាសិស្សសាលាចេញពីរៀនធ្វើសកម្មភាពបង្ហោះម៉ូតូ អនុវត្តអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្ត ដើម្បីឲ្យមានស្ថេរភាពតាមដងផ្លូវ ជៀសវាងនាំឲ្យអស្ថេរភាពតាមដងផ្លូវសាធារណៈដែលបង្កឡើងដោយក្រុមក្មេងទំនើងទាំងនេះ ពិសេសគឺទប់ស្កាត់ការបង្កគ្រោះថ្នាក់ចរាចរណ៍។
ជាក់ស្តែង ល្ងាចថ្ងៃទី១២ខែមីនា ឆ្នាំ២០២០ កងកម្លាំងយើងបានធ្វើបង្រ្កាបករណីក្មេងទំនើងតែងតែបង្ហោះម៉ូតូតាមទីសាធាណៈ បានចំនួន១៧នាក់ ម៉ូតូ១១គ្រឿង។ ក្នុងនោះសិស្សជាក្មេងទំនើងមកពី វិទ្យាល័យសិរីសោភ័ណ ៣នាក់,អនុវិទ្យាល័យទឹកថ្លា ៥នាក់,វិទ្យាល័យមង្គលបូរី ២នាក់,វិទ្យាល័យបត់ត្រង់ ៤នាក់,វិទ្យាល័យអូរអំបិល ១នាក់ និងឈប់រៀន ២នាក់(ថ្នាក់ទី១០=២នាក់,ថ្នាក់ទី៩=៧នាក់,ថ្នាក់ទី៨=៣នាក់ និងថ្នាក់ទី៧=៣នាក់)។
លោកវរសេនីយ៍ឯកស៊ី ឌី បញ្ជាក់ថា៖ក្រុមក្មេងទំនើងទាំងនេះ កម្លាំងនគរបាលក្រុងបានធ្វើការបានធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចកោះហៅឪពុកម្តាយឬអាណាព្យាបាលមកធ្វើការធានាយកទៅអប់រំបន្ត តែ បើមានជាលើកទី នគរបាលនិងអនុវត្តតាមវិធានការដ្ឋបាល ៕ វណ្ណា

ចែករំលែក៖