ខេត្តព្រះសីហនុ៖សាកសពមនុស្សប្រុសម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតទឹកសមុទ្រមកទើ លើល្បាក់ថ្មពយតាមូងក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ វេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី20 ខែឧសភា ឆ្នាំ2020 ។ សមត្ថកិច្ចបានឲ្យដឹងថា
សាកសពមានឈ្មោះ TANG SHAOEN ជនជាតិចិន ភេទប្រុស ឆ្នាំកំណើត22ឧសភា 1979 មុខរបរកម្មករ សំណង់ បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ម្តុំសង្កាត់លេខ3 ក្រុងព្រះសីហនុ។
តាមការសន្និដ្ឋានរបស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្រនិងគ្រូពេទ្យជំនាញថា សាកសពស្លាប់ដោយសារលង់ទឹកប្រហែល03ថ្ងៃមុនមកហើយ។
បច្ចុប្បន្នកម្លាំងជំនាញបានរក្សាទុកសាកសពនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំការសំរេចពីស្ថានទូត និងក្រុមគ្រួសារជនរងគ្រោះ៕ឆ្លាម សមុទ្រ