នៅក្នុងសុន្ទរកថារយៈពេល២០ នាទីក្រោយពិធីចូលកាន់តំណែង ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានលើកឡើងពីសាមគ្គីភាព គឺជាការចាំបាច់បំផុតដើម្បីឆ្លងកាត់ឧបសគ្គ និងការប្រឈមមុខនាពេលបច្ចុប្បន្ន ។ លោកបៃឌិនបានសន្យាថានឹងក្លាយជាប្រធានាធិបតីរបស់ពលរដ្ឋអាមេរិកគ្រប់រូប ទាំងអ្នកគាំទ្រនិងមិនគាំទ្រ ក្នុងយុទ្ធនាការឃោសនាកន្លងមក
លោកបៃឌិនបញ្ជាក់ថា «ថ្ងៃនេះជាថ្ងៃទឹកដីអាមេរិក ជាថ្ងៃនៃប្រជាធិបតេយ្យ និងជាថ្ងៃប្រវត្តិសាស្ត្រ និងក្តីសង្ឃឹមនៃការអភិវឌ្ឍ និងប្តេជ្ញា» ។ លោកបៃឌិនបញ្ជាក់ទៀតថា រដ្ឋាភិបាលថ្មីរបស់អាមេរិក និឹងស្តាប់តាមគោលបំណងរបស់ពលរដ្ឋ ហើយប្រជាធិបតេយ្យជាអ្នកឈ្នះ។
ដើម្បីឆ្លងផុតឧបសគ្គទាំងឡាយ ការពារអនាគតរបស់ប្រទេសជាតិ ប្រធានាធិបតីទី៤៦របស់អាមេរិក បានអំពាវនាវ «នាំទឹកដីអាមេរិកឲ្យកាត់តែជិតស្និទ្ធ សាមគ្គីជាតិសាសន៍»។ លោកបញ្ជាក់ទៀតថា នេះជាដំណាក់កាលប្រវត្តិសាស្ត្រ ក្នុងពេលកំពុងប្រឈមវិបត្តិនិងឧបសគ្គ ហើយសាមគ្គីគឺជាវិថីឆ្ពោះទៅរកការរិកចម្រើន។
គោលនយោបាយដំបូងដែលលោកបៃឌិនបានអនុម័តក្រោយចូលកាន់តំណែងនោះ គឺនាំអាមេរិកចូលទៅកាន់សន្ធិសញ្ញាទីក្រុងប៉ារីសស្តីពីការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ នេះជាសកម្មភាព ដែលដំណើរការតួនាទីរបស់អាមេរិកឡើងវិញនៅលើពិភពលោកក្នុងការទប់ស្កាត់កម្តៅផែនដីឡើងក្តៅជាងមុន។
លោកJohn Podesta ទីប្រឹក្សារបស់អតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដែលជាអ្នកខិតខំនាំអាមេរិកចូលក្នុងសន្ធិសញ្ញាទីក្រុងប៉ារីសកាលពីឆ្នាំ២០១៥ ស្តីពីបម្រែបម្រួលអាកាសធាតុ បានលើកឡើងថា «យើងបានដើរខុសផ្លូវ៤ឆ្នាំ កន្លងមក ហើយធ្វើឲ្យទំនុកចិត្តមកលើអាមេរិកក៏ត្រូវបាត់បង់ផងដែរ»៕ដោយ៖ធី រីណា
រូបភាព៖CNN