ភ្នំពេញ៖ បើតាមការបញ្ជាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ក្នុងឆ្នាំ២០២០កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្តាលឆ្នាំ២០២១នេះ កម្ពុជា ក៏ដូចបណ្តាប្រទេសនៅលើពិភពលោកបាននិងកំពុងទទួលរង នូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូដ-១៩ មកលើបញ្ហាសុខភាព សង្គម សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនហើយថែមទាំងអាចបន្ទច់បង្អាក់ដល់កិច្ចដំណើរការ អភិវឌ្ឍន៍ឈានឡើងរបស់កម្ពុជាផងដែរ ។ នេះបើតាមការប៉ាន់ស្មានសេដ្ឋកិច្ចកម្ពុជា មានកំណើនអវិជ្ជមានប្រមាណជាង-៣% ។
ជាក់ស្ដែងនៅក្នុងសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជាសម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើការកត់សំគាល់ថា៖«កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ននិងធ្វើឱ្យសេដ្ឋ កិច្ចមានស្ថិរ ភាព ហើយបានជំរុញនិងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចការប្រកួតប្រជែងព្រមទាំងការផលិតនិងការប្រើប្រាស់ក្នុងស្រុក»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា៖ ទំហំពាណិជ្ជកម្មអន្តរជាតិមានប្រមាណជាង ៣៦,៤០៨ លានដុល្លារអាម៉េរិក ចំណែកឯការនាំចេញមានប្រមាណជាង ១៧, ៤៣៦ លានដុល្លារអាម៉េរិក។ អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកម្រិតទាបនិងអាចគ្រប់គ្រងបាន។ទុនបម្រុងអន្តរជាតិបន្តកើនឡើង ២១,៣ប៊ីលានដុល្លារ អាមេរិក ។
មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅនិងលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើនខណៈដែលយើងបានរៀបចំការសម្រួលពាណិជ្ជកម្មពង្រឹងភាពប្រកួតប្រជែងជូនវិនិយោគិននៅកម្ពុជាក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោ យមិនមានការរើសអើង ។ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)ជាមធ្យមសម្រាប់មនុស្សម្នាក់ពី១,៦៧៩ដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ដល់ប្រមាណ ១,៦៨៣ ដុល្លារអា មេរិកក្នុងឆ្នាំ២០២០ ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំប្រាក់ចំណូលជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធឱ្យទទួលបាននូវប្រាក់បៀវត្សអប្បបរមាកើនដល់កម្រិត ជាង១លាន១៧ម៉ឺនរៀលហើយការបើកបៀវត្សបានអនុវត្តទាន់ពេលវេលាគឺបើក២ដងក្នុងមួយខែតាមប្រព័ន្ធធនាគារ ៕ដោយ៖សហការី
រូបភាព៖ឯកសារ ទិដ្ឋភាពអាគារខ្ពស់ៗនៅកម្ពុជា ក្នុងរាជធានីភ្នំពេញ