ព័ត៌មានទាន់ហេតុការណ៍៖

ប្រុសស្រី៤នាក់របួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្ស ប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយរវាងរថយន្តនិងម៉ូតូនិងម៉ូតូបុកអ្នកដើរឆ្លងកាត់ផ្លូវនៅក្រុងស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថាករណីទីមួយ កាលពីវេលាម៉ោង៦និង៨នាទីព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្ដ និង ម៉ូតូ លើផ្លូវជាតិលេខ ១៣ ស្ថិតក្នុងភូមិ ធ្លក សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ។

ដោយមានរថយន្ដម៉ាក ហុីយ៉ាន់ដាយ ពណ៌ បៃតង ពាក់ស្លាកលេខ ស្វាយរៀង ៣A ៣១៥៧ អ្នកបើកបរមិនស្គាល់អត្តសញញាណរត់គេចពីកន្លែងកើតហេតុ  បើកបរពីជើងទៅត្បូង ហើយក៏មានម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GM ៣០៨៣ បើកបរដោយឈ្មោះ រស់ សុីណាត ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ព្រះអង្គកែវ ឃុំ ជ្រុងពពេល ស្រុក រំដួល ខេត្ត ស្វាយរៀង បើកបរពីលិចបត់ទៅត្បូង ពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ ម៉ូតូខូចខាតធ្ងន់ ។
មូលហេតុ ដោយសារតែអ្នកបើកបរម៉ូតូមិនគោរពសិទ្ធិអាទិភាព ។

ករណីទី២កាលពី វេលាម៉ោង ០៩និង១៧ នាទីព្រឹកថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង ម៉ូតូ និង អ្នកថ្មើរជើង លើផ្លូវលេខ ១១៤ ស្ថិតក្នុងភូមិ រោងបន្លែ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ។

ដោយមានម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J ៦០៥៤ បើកបរដោយឈ្មោះ តិច ចិន្ដា ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ នៅផ្ទះ និងអ្នករួមដំណើរឈ្មោះ ឈៀន សុខពៅ ភេទ ប្រុស អាយុ ១២ ឆ្នាំ មុខរបរ នៅផ្ទះ
រស់នៅភូមិ ពោធិរស់ ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរពីលិចទៅកើត ក៏បុក អ្នកដើរថ្មើរជើងឈ្មោះ ជៀន សុខ ភេទ ស្រី អាយុ ៥៧ ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិ រោងបន្លែ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ខណ:ឆ្លងផ្លូវពីត្បូងទៅជើងបណ្ដាលអោយ រងរបួសធ្ងន់ ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដោយសារតែអ្នកថ្មើរជើងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ទើបជួបករណីខាងលើកើតឡើង៕

ដោយ៖យឹមសុថាន


ចែករំលែក៖