ភ្នំពេញ៖ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង រួមទាំងមន្ត្រីក្រោមឱវាទ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋសុរបចំនួន ៨៨គ្រួសារ ក្នុងនោះមានពលរដ្ឋចំនួន ៥០គ្រួសារនៅភូមិ៤ និងភូមិ៦ សង្កាត់បឹងកេងកងទី៣ និងប្រជាពលរដ្ឋចំនួន៣៨គ្រួសារ នៅភូមិ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជាក់ស្ដែងក្នុងអំណោយខាងលេីនេះរួមមាន៖
-អង្ករ ១៥គីឡូ
-មី ចំនួន ១០កញ្ចប់
-ទឹកស៊ីអ៉ីវ ០២ដប
-ទឹកត្រី ០២ដប
-តែ ០៣កញ្ចប់
-ជែលលាងដៃ ០៥ដបតូច
-ទឹកដោះគោខាប់ ០១កំប៉ុង
-ត្រីខ ០៥កំប៉ុង
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏សូមអំពាវនាវដល់បងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា” ៣កុំ ៣ការពារ”៕
ដោយ៖សហការី