ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីព្រមានប៉ូឡូញនិងប៊ុលហ្គារីពីការផ្អាកការផ្គត់ផ្គង់ឧស្ម័នហ្គាស

ចែករំលែក៖

ក្រុមហ៊ុនថាមពល Gazprom របស់រុស្ស៊ី បានប្រកាសទៅកាន់ប្រទេសប៉ូឡូញ និងប៊ុលហ្គារីថា នឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នហ្គាសចាប់ពីថ្ងៃទី២៧ខែមេសានេះទៅ ក្នុងពេលដែលមានភាពតានតឹងនៅក្នុងប្រទេសអ៊ុយក្រែន។
ប៉ូឡូញនិងប៊ុលហ្គារី គឺជាប្រទេសដំបូងដែលត្រូវរុស្ស៊ីកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ឧស្ម័នហ្គាស ចាប់តាំងពីទីក្រុងមូស្គូចាប់ផ្តើមយុទ្ធនាការយោធានៅអ៊ុយក្រែនចាប់ពីថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ២០២២មក ។ ប៉ូឡូញជាប្រទេសបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនអង្គការជាច្រើនរបស់រុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី លោកពូទីនបានស្នើដល់បណ្តាប្រទេសមិនមានភាពជិតស្និទ្ធជាមួយរុស្សុី បើកគណនីនៅធនាគារ Gazprombank ហើយទូទាត់ប្រាក់ទិញឧស្ម័នដោយប្រាក់រុស្ស៊ី ជំនួសដុល្លារអាមេរិកនិងអឺរ៉ុប។
កាលពីសប្តាហ៍កន្លងមក បណ្តាក្រុមហ៊ុនរបស់អឺរ៉ុប អាចនឹងលៃលកតាមសំណើរបស់រុស្ស៊ីដោយមិនបំពានច្បាប់ដាក់ទណ្ឌកម្ម ប្រសិនបើពួកគេប្តូរមកប្រើប្រាស់ប្រាក់រុស្ស៊ីវិញ។ ប៉ូឡូញជាប្រទេសតឹងតែងជាមួយរុស្ស៊ីបំផុតដោយមិនព្រមទូទាត់ប្រាក់ដោយប្រើប្រាស់ប្រាក់រុស្ស៊ីនោះឡើយ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ Reuters

រូប​ថត​ ៖ PAP


ចែករំលែក៖