ព័ត៌មានទាន់ហេតុការណ៍៖

Diego Costa នឹងត្រូវបង្ហាញខ្លួនឲ្យ Wolves បន្ទាប់ពីរបួស SasaKalajdzic និង Raul Jimenez

ចែករំលែក៖

អតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាករ Diego Costa នឹងធ្វើការសាកល្បងលេងជាមួយក្រុម Wolves នៅសប្តាហ៍នេះដើម្បីវាយតម្លៃពីកាយសម្បទា និងភាពស័ក្តិសមរបស់គាត់ បន្ទាប់ពីរបួសរបស់ខ្សែប្រយុទ្ធ Sasa Kalajdzic និង Raul Jimenez នៅក្នុងក្រុម Wolves។

Costa វ័យ៣៣ឆ្នាំបានគ្មានក្លិបតាំងពីចាកចេញពីក្លិប Atletico Mineiro របស់ប្រេស៊ីលកាលពីខែមករា។ កីឡាករសញ្ជាតិអូទ្រីស Kalajdzic វ័យ២៥ឆ្នាំបានរងរបួសសរសៃជង្គង់អំឡុងពេលបង្ហាញខ្លួនជាលើកដំបូងក្នុងជ័យជម្នះ ១-០ លើក្រុម Southampton កាលពីថ្ងៃសៅរ៍។គាត់ទើបតែបានចូលរួមជាមួយ Wolves កាលពីថ្ងៃពុធពីក្លិបអាល្លឺម៉ង់ Stuttgart ក្នុងតម្លៃ១៥លានផោន។

Kalajdzic ចេញ​នៅ​តង់​ទី​១​ក្នុងការប្រកួតកាលពីចុង​សប្តាហ៍កន្លងទៅ​។ ក្លិបបានប្រកាសថា ការស្កែនបានបង្ហាញពីរបួសសរសៃពួរផ្នែកខាងមុខ ហើយគាត់បានជួបគ្រូពេទ្យឯកទេសជង្គង់នៅថ្ងៃចន្ទ។ ឥឡូវនេះក្លិបត្រូវគាំទ្រ Kalajdzic ក្នុងការជាសះស្បើយរបស់គាត់ ហើយការជំនួសកីឡាករបន្ថែមទៀតនឹងកើតឡើង។ ចំណែកខ្សែប្រយុទ្ធម៉ិកស៊ិក Jimenez បានខកខានការប្រកួតរបស់ Wolves បន្ទាប់ពីមានអារម្មណ៍ឈឺចាប់ក្នុងក្រលៀនរបស់គាត់ក្នុងពេលកំដៅសាច់ដុំ។

ក្លិប Wolves បានអះអាងថា “វាត្រូវបានគេមានអារម្មណ៍ថា រាងកាយរបស់គាត់ត្រូវការពីរបីថ្ងៃទៀតដើម្បីជាសះស្បើយ ហើយយើងមិនចង់ធ្វើឱ្យគាត់មានហានិភ័យខ្ពស់នៃរបួស”។ Jimenez ដែលបានអវត្តមានពីរប្រកួតដំបូងនៃរដូវកាលនេះ បានរងរបួសជង្គង់នៅមុនបើករដូវកាល ហើយកំពុងពង្រឹងភាពធន់ និងសមត្ថភាពរបស់គាត់ក្នុងការជាសះស្បើយយ៉ាងឆាប់រហ័សក្នុងអំឡុងពេលនៃការប្រកួត”។

Wolves ទទួលបានជ័យជម្នះលើកដំបូងក្នុងរដូវកាលនេះនៅ Molineux ដោយសារគ្រាប់បាល់របស់ Daniel Podence នៅតង់ទីមួយ។

Costa ត្រូវបានគេស្គាល់ថា ជាកីឡាករឆ្នើមនៅ Atletico Madrid បានផ្ទេរពី Chelsea នៅពេលដែលគាត់គឺជាតួអង្គសំខាន់ក្នុងការឈ្នះពានរង្វាន់ឆ្នាំ២០១៥ និងឆ្នាំ២០១៧របស់ពួកគេ។ អតីតខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះស៊ុតបញ្ចូលទីបាន៥៩គ្រាប់ក្នុង១២០ប្រកួតក្នុងអំឡុងពេល៣រដូវកាលរបស់គាត់ជាមួយ Chelsea ។

ក្រោយពីការរបួសកីឡាករទាំង២នាក់ខាងលើ គ្រូបង្វឹក្លិប Wolves អាចនឹងសម្រេចចិត្តជំនួសខ្សែប្រយុទ្ធ Diego Costa នៅក្នុងការប្រកួតនៅថ្ងៃទី១០ ខែកញ្ញាខាងមុខក្នុងទឹកដី Liverpool សម្រាប់ការប្រកួតសប្តាហ៍ទី៧នៃក្របខ័ណ្ឌ Premier League ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖