ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ាក្រុង ប្រធានាធិបតីបារាំងអនុញ្ញាតឱ្យលោក Attal សុំលាឈប់ពីមុខតំណែងនាយករដ្ឋមន្ត្រី

ចែករំលែក៖

  អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖     ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤ ទីសី្តការប្រធានាធិបតីបារាំងបានចេញផ្សាយសេចក្តីប្រកាសថា នៅថ្ងៃដដែល លោក ម៉ាក្រុង ប្រធានាធិបតីបារាំងបានអនុញ្ញាតឱ្យលោក Attal សុំលាឈប់ពីមុខតំណែងជានាយករដ្ឋមន្ត្រី ព្រមទាំងតម្រូវឱ្យរដ្ឋាភិបាលលោក Attal បន្តបំពេញការងារប្រចាំថ្ងៃ រហូតដល់ការបង្កើតរដ្ឋាភិបាលថ្មី ។

 សូមបញ្ជាក់ថា យោងតាមរដ្ឋធម្មនុញ្ញនិងច្បាប់របស់ប្រទេសបារាំង សុទ្ធតែគ្មានការកំណត់ដែលពាក់ព័ន្ធនឹងពេលវេលាដែលប្រធានាធិបតីតែងតាំងនាយករដ្ឋមន្ត្រីទេ ។ 

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ សេចក្តីប្រកាសរបស់ទីសី្តការប្រធានាធិបតីបារាំង អំពាវនាវឱ្យគណបក្សសំខាន់ៗសហការគ្នានិងបង្កើតជាសម្ព័ន្ធ  ដើម្បីបញ្ចប់ដំណាក់កាលអន្តរកាលក្នុងពេលឆាប់ៗ ។ ពេលមុននេះ ថ្លែងក្នុងលិខិតបើកចំហមួយ លោកម៉ាក្រុង ធ្លាប់អំពាវនាវឱ្យគណបក្សសំខាន់ៗធ្វើកិច្ចសន្ទនា ព្រមទាំងថ្លែងថា លោកនឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មី ដោយផ្អែកលើមូលដ្ឋាននៃគំនិតឯកភាពរួម ៕

ដោយ ៖ សិលា


ចែករំលែក៖