ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍ ផ្តល់ជូនបទពិសោធន៍ដ៏រីករាយបំផុត ក្នុងឱកាសអបអរពិធីបុណ្យសែនព្រះខែ

ចែករំលែក៖

ភ្នំពេញ៖ រីករាយ និងប្រារព្ធពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍ដែលមានការតុបតែងលម្អបែបប្រពៃណីដ៏ប្រណីត និងអំពូលភ្លើងដ៏ស្រស់ស្អាតដែលបង្កើតជាបរិយាកាសដ៏មនោរម្យសម្រាប់គ្រប់គ្នា។ ក្នុងឆ្នាំនេះ ណាហ្គាវើលដ៍ មានការតុបតែងដោយប្រើចង្កៀងគោម តុក្កតារូបទន្សាយ និងអំពូលភ្លើងចម្រុះពណ៌ដ៏ទាក់ទាញសម្រាប់អតិថិជន និងទេសចរជាតិ និងអន្តរជាតិ។ ពិធីបុណ្យសែនព្រះខែ គឺជាឱកាសជួបជុំក្រុមគ្រួសារ ញាតិមិត្ត និងមិត្តភក្តិប្រកបដោយសុភមង្គល និងភាពសប្បាយរីករាយ ហើយដើម្បីអបអរឱកាសដ៏ពិសេសនេះ ណាហ្គាវើលដ៍ ក៏មានលក់នំសែនព្រះខែដ៏ឈ្ងុយឆ្ងាញ់ដោយប្រើគ្រឿងផ្សំស្រស់ៗ និងច្នៃដោយក្រុមមេចុងភៅនំដ៏ចំណានផងដែរ។

សូមអញ្ជើញជាវនំសែនព្រះខែថ្មីដែលមានសម្បកព្រិលស្នូលគ្រីមពងមាន់ឡាវ៉ា និងរសជាតិផ្សេងៗទៀត ដូចជា រសជាតិដើម សូកូឡា ម៉ាត់ឆា(តែបៃតង) និងទឹកដោះគោ។ នំសែនព្រះខែទាំងនេះ មានតម្លៃ ១៨០.០០០៛ សម្រាប់មួយប្រអប់មាន ៨ ដុំ ខណៈនំសែនព្រះខែដុត មានស្នូលច្រើនជម្រើស ដូចជា គ្រាប់ឈូកស ស្លឹកតើយ ទុរេន និងស្នូលថ្មី គឺស្នូលគ្រាប់ធញ្ញជាតិចម្រុះ។ មានជាស្នូលធម្មតា ឬស៊ុត ២ គ្រាប់ជាមួយតម្លៃចាប់ពី ៥២.០០០៛ នំសែនព្រះខែទាំងនេះត្រូវបានវេចខ្ចប់ក្នុងប្រអប់ដ៏ស្រស់ស្អាតដែលអាចធ្វើជាកាដូដ៏ស័ក្តិសមឥតខ្ចោះសម្រាប់មនុស្សជាទីស្រឡាញ់។ ទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់ការជាវចាប់ពី ៥០ ប្រអប់សម្រាប់ប្រអប់ដែលមាននំ ៤ និង ៨ ដុំដោយកម្ម៉ង់តាមរយៈ +៨៥៥ ២៣ ២៦៣ ០៣១ ឬ dining@nagaworld.com មុនថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។

ធ្វើឱ្យឱកាសពិធីបុណ្យសែនព្រះខែកាន់តែមានសុភមង្គល និងសប្បាយរីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិ និងដៃគូពាណិជ្ជកម្មដោយអញ្ជើញទៅទទួលទានជុំគ្នានៅភោជនីយដ្ឋានចិន Hall of Golden Chimes និង Fortune Palace ។ ភោជនីយដ្ឋាន Hall of Golden Chimes មានម្ហូបឈុត ៩ មុខ តម្លៃ ១.៩៥២.០០០៛ ដែលមានបង្គាស្រុសក្នុងកន្ត្រកឫស្សីជាមួយទឹកជ្រលក់មេចុងភៅ ទាខ្វៃប៉េកាំង សាច់គោឆាជាមួយផ្សិតចម្រុះ និងទឹកជ្រលក់ម្រេចខ្មៅ មាន់បំពងរសជាតិខ្ទឹមស និងត្រីតុកកែចម្អិនពីររសជាតិ។ សម្រាប់ម្ហូបរសជាតិបែបអាស៊ីអាគ្នេយ៍ ភោជនីយដ្ឋាន Fortune Palace មានដូចជា ញាំបង្គាជាមួយទឹកជ្រលក់ក្រូចពោធិ៍សាត់ សារាយសមុទ្ររុំគ្រឿងសមុទ្រ ខកំភួនជើងជ្រូកជាមួយខ្យងសមុទ្រក្រៀមជប៉ុន ត្រីតុកកែចំហុយបែបទាវជីវ ខក្រពះត្រីជាមួយទឹកជ្រលក់ប៉ាវហ៊ឺ និងមុខម្ហូបជាច្រើនមុខទៀត។ ជម្រើសផ្សេងទៀត គឺអតិថិជនអាចរីករាយជាមួយប៊ុហ្វេឌីមសាំនៅភោជនីយដ្ឋាន Hall of Golden Chimes ឬប៊ុហ្វេអន្តរជាតិពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea ដែលមានមុខម្ហូបច្រើនជាងគេបំផុតមួយក្នុងរាជធានីភ្នំពេញ។ លោកអ្នកអាចទាក់ទងដើម្បីកក់ទុកមុនតាមរយៈលេខទូរសព្ទ +៨៥៥ ២៣ ២៦៣ ០៣១ ឬសារអេឡិចត្រូនិក dining@nagaworld.com ។

ដើម្បីទទួលបានអារម្មណ៍រីករាយ លោកអ្នកអាចអញ្ជើញទៅទស្សនាការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែនៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១ ដែលផ្តល់ជូនចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃ នៅម៉ោង ៧:៣០ យប់។ រីករាយទស្សនាការសម្តែងដ៏រស់រវើកផ្តល់ជូនដោយអ្នកសិល្បៈជាតិ និងអន្តរជាតិ រួមជាមួយការសម្តែងក្បាច់រាំដោយក្រុម K-Starz និងការសម្តែងព្យាណូដោយកញ្ញា Sugar ។ អ្នកទាំងអស់គ្នា អាចអញ្ជើញទៅណាហ្គាវើលដ៍ដើម្បីកម្សាន្ត និងថតរូបជាមួយការតុបតែងលម្អដ៏ប្រណីត និងបង្ហោះនៅក្នុងបណ្តាញសង្គមដោយប្រើ hashtag #NagaWorldMidAutumn និងចុចតាមដានបណ្តាញសង្គមរបស់ណាហ្គាវើលដ៍ដើម្បីមានឱកាសឈ្នះនំសែនព្រះខែគុណភាពខ្ពស់នៅក្នុងប្រអប់ដ៏ប្រណីត។

ដោយមានការតុបតែងយ៉ាងប្រណីត នំសែនព្រះខែគុណភាពខ្ពស់ដ៏ឈ្ងុយឆ្ងាញ់ មុខម្ហូបសុភមង្គលដ៏សម្បូរបែប និងការសម្តែងសិល្បៈដ៏រស់រវើក ណាហ្គាវើលដ៍នឹងផ្តល់ជូននូវភាពសប្បាយរីករាយបំផុតសម្រាប់គ្រប់គ្នានៅក្នុងឱកាសពិធីបុណ្យសែនព្រះខែនេះ៕ដោយ​៖តារា​

កន្លែងទទួលភ្ញៀវនៅណាហ្គាវើលដ៍ទី១ និងណាហ្គាវើលដ៍ទី២ ត្រូវបានតុបតែងលម្អយ៉ាងប្រណីតដើម្បីស្វាគមន៍អតិថិជន

រីករាយជាមួយការទទួលទាននំសែនព្រះខែ និងម្ហូបឈុតពិសេសនៅភោជនីយដ្ឋានចិន Hall of Golden Chimes និង Fortune Palace ជាមួយក្រុមគ្រួសារ និងមិត្តភក្តិក្នុងបរិយាកាសដ៏មនោរម្យ

សូមអញ្ជើញទស្សនាការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែដែលមានផ្តល់ជូនរៀងរាល់ថ្ងៃនៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១


ចែករំលែក៖