ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នាស្លាប់ម្នាក់របួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចក៏ មានមនុស្សម្នាក់បាត់បង់ជីវិតនិងមនុស្ស ៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍២ករណីក្នុងថ្ងៃតែមួយគឺនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ដោយឡែកពីគ្នា នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹង ថា នៅវេលាម៉ោង១២និង៤០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយ ផ្លូវលំមួយ ឋិតនៅក្នុងភូមិសំរោង ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ នៅមុខតូបជួសជុលម៉ូតូ ឈ្មោះកឿយ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារម៉ូតូបើកទៅបុកគោយន្តកន្ត្រៃ បណ្តាលឲ្យអ្នកបើកបរម៉ូតូរង របួសធ្ងន់។ ជនរងគ្រោះបើកម៉ូតូឈ្មោះហៃ ខ្វេត ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកព្រះ នេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ចំណែក អ្នកបើកគោយន្តកន្ត្រៃឈ្មោះ ឈួន សៀង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរធ្វើស្រែ រស់ នៅភូមិ និគមន៍ក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្ម គោល ខេត្តបាត់ដំបង ។

មន្ត្រីនគរបាលដដែលបានបញ្ជាក់ថា នៅមុនពេលកើតគេឃើញគោយន្តកន្ត្រៃ បានបើកពីទិសខាងជើងទៅទិសខាងត្បូង ពេលមកដល់ចំណុចកើតហេតុ មានម៉ូតូ១ គ្រឿងបានបើកច្រាសគ្នាពីទិសខាងត្បូងទៅ ទិសខាងជើង ដោយអ្នកបើកម៉ូតូស្រវឹងស្រា បានវេរចង្កូតទៅបុកគោយន្តកន្ត្រៃចំពីមុខ ពេញទំហឹងបណ្តាល អ្នកបើកម៉ូតូរងរបួស ធ្ងន់។ ក្រោយកើតហេតុត្រូវបានបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមង្គល បុរី ។ ចំណែកម៉ូតូ រងការខូចខាតផ្នែកខាង មុខស្ទើរទាំងស្រុង ។

លុះវេលាម៉ោង៨និង៣៨នាទីយប់ ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវ ជាតិលេខ៦ ត្រង់ចំណុចបង្គោលភ្លើងលេខ ០៣៧៤-០៣៧៥ មុខសាលា បឋមសិក្សា រហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍ មួយករណីទៀតរវាងម៉ូតូ២គ្រឿងបើកកៀរគ្នាបណ្តាលឲ្យដួលធ្វើឲ្យមនុស្សម្នាក់ខ្ទាតទៅលើទ្រូងផ្លូវត្រូវរថយន្តកិនពីលើស្លាប់។

នគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា តាមសាក្សីឃើញហេតុការណ៍បានប្រាប់ថា ដំបូងមានម៉ូតូ១គ្រឿងម៉ាកហុងសេ១០០ស៊េរីចាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរ ដោយឈ្មោះ ស៊ុត ណាន ភេទ ប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិរហាល ឃុំរហាល ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានឌុប ឈ្មោះជាតិ វ៉ាន់ ភេទប្រុស អាយុ២១ឆ្នាំ រស់ នៅភូមិជាមួយគ្នា បើកពីទិសខាងលិចទៅ កើត។ ពេលមកដល់ចំណុចកើតហេតុមាន ម៉ូតូ១គ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ. 1M-1951 បើកបរដោយឈ្មោះសំប៊ុន វិបុល ភេទប្រុសអាយុ២៤ឆ្នាំ។ រស់នៅភូមិស្រះ កើត ឃុំ-ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ បើកស្របទិសគ្នាបានជែងម៉ូតូខាងមុខទាក់ដៃចង្កូតដួលម៉ូតូទាំង២គ្រឿងពេល ឈ្មោះ សំប៊ុន វិបុល បានខ្ទាតទៅលើគន្លង ផ្លូវរថយន្តក៏ត្រូវរថយន្ត១គ្រឿងមិនស្គាល់ អត្តសញ្ញាណ(បើករត់គេចខ្លួន)បានកិនពីលើបណ្តាលឲ្យស្លាប់នៅនឹងកន្លែង កើត ហេតុ។ ចំណែកអ្នកម៉ូតូសេរីចាស់បានរង របួសធ្ងន់ទាំង២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ស្រុកព្រះនេត្រព្រះ ។ ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ទាំង២​ករណី នេះសមត្ថកិច្ចបានយកម៉ូតូទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីដោះស្រាយគ្នាពេលក្រោយ៕ សហការី

Untitled-1


ចែករំលែក៖

Leave a Reply