ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខណ្ឌដូនពេញ​ ឃាត់ខ្លួនមនុស្សប្រុស ស្រី៩នាក់ រួមនឹងថ្នាំញៀនមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុស ស្រី៩នាក់​ ត្រូវកម្លាំងអាវុធខណ្ឌដូនពេញ សហការជាមួយអាវុធហត្ថខណ្ឌឫស្សីកែវ និងអាវុធនៃការិយាល័យបទល្មើសព្រហ្មទណ្ឌរាជធានីភ្នំពេញឃាត់ខ្លួន​ នៅវេលាម៉ោង១៥និង១០នាទី​ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ចំណុចទួលតាស័ក្ត៥ ផ្លូវ៧០ ភូមិទួលគោក ក្រុម៤ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយជនសង្ស័យទាំងអស់ពាក់ព័ន្ធករណីគ្រឿងញៀន និងករណីលួចកន្លងមកក្នុងរាជធានីភ្នំពេញ​ ។

ប្រតិបត្តិការបង្រ្កាបទីតាំងខាងលើនេះ​ ដឹកនាំដោយលោកវរៈសេនីយ៍ទោ ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ ​ សហការជាមួយ លោកវរៈសេនីយ៍ត្រី ប៉ាន់ សុភាព​ នាយការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ​ ជាលិទ្ធផលឃាត់ខ្លួនមនុស្សប្រុសស្រី០៩នាក់ក្នុងនោះ​ (ស្រី០១)​ ។

ចំណែកឯវត្ថុតាំងចាប់យកពីជនសង្ស័យមាន​ ៖ ក្រាមសថ្លា ចំនួន ០៣កញ្ចប់, ម៉ូតូ ចំនួន០៥គ្រឿង, ស្លាកលេខម៉ូតូ ចំនួន០២, សំភារៈសំរាប់សេពគ្រឿងញៀនមួយចំនួន ។

បច្ចប្បន្នជនសង្ស័យនិងវត្ថុតាង បានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀន អហរាជធានីដើម្បីចាត់ការបន្ត ៕ ស​ ដារ៉ា

IMG_0939

IMG_0938

IMG_0937

IMG_0936

IMG_0935


ចែករំលែក៖