ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលទៅបុកឡំប្រឺតាពីក្រោយបណ្តាលឱ្យរបួសបាក់ជេីង

ចែករំលែក៖

ភ្នំពេញ៖  បុរសម្នាក់ជិះម៉ូតូចុះពីស្ពានអាកាសចោមចៅលឿនមិនប្រយ័ត្នជ្រុលទៅបុកឡំប្រឺតាពីក្រោយពេញទំហឹងបណ្តាលឱ្យរងរបួសបាក់ជេីងម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង១០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវសហពន្ធ័រុស្ស៉ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ជនរងគ្រោះមានឈ្មោះ រឹម គំនិត ភេទប្រុស អាយុ៤៨ឆ្នាំ រងរបួសបាក់ជើង មានទីលំនៅ នៅភូមិបន្ទាយមាស ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1HO-7018 ធ្វេីដំណេីរចុះពីស្ពានអាកាសចោមចៅពីលិចទៅកេីតលឿនមិនប្រយ័ត្នក៏ជ្រុលបុកម៉ូតូកង់បីពីក្រោយពទញហឹងបណ្តាលឱ្យរងរបួសបាក់ជេីងម្ខាង​ ភ្លាមនោះកង់បីបានបន្តដំណេីរទៅមុខបាត់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព៧១១កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។​ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ងចាំបងប្អូនមកទទួលយកទៅវិញ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖