ព័ត៌មានទាន់ហេតុការណ៍៖

ពោតបារាំងត្រូវបានគេប្រដូចទៅនឹង «យិនស៊ិនបៃតង» ដែលទាំងបំប៉នឈាម និងការពារបេះដូង

ចែករំលែក៖

ពោតបារាំង ភាសាអង់គ្លេស Okra ជាប្រភេទបន្លែ ផ្លែ ដែលយើងគ្រាប់គ្នា ធ្លាប់ស្គាល់នៅក្នុងមុខម្ហូត ឬអន្លក់ មិនត្រឹមតែនាំមកនូវរសជាតិដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្ទុកនូវសារធាតុចិញ្ចឹមរាងកាយដ៏មានតម្លៃជាច្រើនផងដែរ។
ជាមួយនឹងបរិមាណវីតាមីន ជាតិសរសៃ fiber និងសារធាតុរ៉ែដ៏ច្រើនក្រៃលែង ផ្លែពោតបារាំង ត្រូវបានគេប្រដូចទៅនឹង “យិនស៊ិនបៃតង” ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ជួយបំប៉នឈាម និងការពារភាពស្លេកស្លាំង។
ពោតបារាំង មានផ្ទុកនូវជាតិដែក ហ្វូឡាត និងវីតាមីន K យ៉ាងច្រើន ដែលសុទ្ធតែមានតួនាទីសំខាន់ក្នុងការផលិតកោសិកាឈាមក្រហមដែលមានសុខភាពល្អ។ ជាតិដែកគឺជាសមាសធាតុសំខាន់នៃអេម៉ូក្លូប៊ីន ដែលជាប្រូតេអុីនដែលផ្ទុកអុកស៊ីសែននៅក្នុងកោសិកាឈាមក្រហម។ ប្រសិនបើរាងកាយខ្វះជាតិដែក សមត្ថភាពរបស់ឈាមក្នុងការដឹកអុកស៊ីហ្សែននឹងត្រូវប៉ះពាល់ ដែលនាំឱ្យមានភាពស្លេកស្លាំង។
Folate ត្រូវបានគេស្គាល់ថាជាវីតាមីន B9 ចូលរួមក្នុងការបែងចែកកោសិកា និងការលូតលាស់ រួមទាំងកោសិកាឈាមក្រហមផងដែរ។ វីតាមីន K ក៏ដើរតួយ៉ាងសំខាន់ក្នុងការកកឈាម និងការផលិតកោសិកាឈាមក្រហម។ ការបន្ថែម ពោតបារាំង ជាទៀងទាត់ក្នុងរបបអាហារជួយការពារភាពស្លេកស្លាំង ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះ និងកុមារ។
ជំនួយដល់សុខភាពឆ្អឹង និងសន្លាក់ ការពារជំងឺពុកឆ្អឹង ពោតបារាំងមានបរិមាណសំខាន់ៗនៃសារធាតុចិញ្ចឹមឆ្អឹងសំខាន់ៗដូចជា កាល់ស្យូម ម៉ាញេ៉ស្យូម និងវីតាមីន K រួមជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ កាល់ស្យូមជាសមាសធាតុសំខាន់ដែលបង្កើតឆ្អឹង ជួយឱ្យឆ្អឹងរឹងមាំ និងការពារជំងឺពុកឆ្អឹង។
ម៉ាញ៉េស្យូមជួយក្នុងការស្រូបជាតិកាល់ស្យូមចូលទៅក្នុងឆ្អឹង ហើយក៏ចូលរួមក្នុងការបំប្លែងសារជាតិវីតាមីន D ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់មួយទៀតសម្រាប់សុខភាពឆ្អឹង។ វីតាមីន K ធ្វើឱ្យសកម្មប្រូតេអុីនដែលចាំបាច់សម្រាប់ការបង្កើតសារធាតុរ៉ែរបស់ឆ្អឹង ជួយពង្រឹងឆ្អឹង និងកាត់បន្ថយហានិភ័យនៃការបាក់ឆ្អឹង។
ក្រៅពីនេះ ពោតបារាំង ក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន រួមទាំងវីតាមីន C និង flavonoids ផងដែរ។ សារធាតុទាំងនេះជួយបន្សាបរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់នៅក្នុងខ្លួន កាត់បន្ថយការរលាក និងការពារកោសិកាឆ្អឹងពីការខូចខាត។ អាស្រ័យហេតុនេះ ពោតបារាំង អាចជួយព្យាបាលនិងការពារជំងឺសន្លាក់ដូចជា រលាកសន្លាក់ និងរលាកសន្លាក់
ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ, ការពារការទល់លាមក។
ជាមួយនឹងបរិមាណជាតិសរសៃច្រើន និងជាតិរំអិល ផ្លែពោតបារាំង ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាដំណើរការរលូននៃប្រព័ន្ធរំលាយអាហារ ខណៈពេលដែលផ្តល់សារធាតុ prebiotics ដែលជាប្រភេទ “អាហារ” សម្រាប់បាក់តេរីពោះវៀនដែលមានប្រយោជន៍ ជួយធ្វើឱ្យមានតុល្យភាព microflora និងបង្កើនសុខភាពប្រព័ន្ធរំលាយអាហារ៕ ដោយ៖ ធីរីណា

រូបថត​៖ vtcnews


ចែករំលែក៖