ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ប្រជុំប្រចាំខែកញ្ញា និងដាក់ចេញទិសដៅការងារខែតុលា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ត្រី ហ៊ុន សុជាតិ ស្នងការរងទទួលដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា និងដាក់ចេញទិសដៅការងារខែតុលា ឆ្នាំ២០២៤ ។ 

កិច្ចប្រជុំប្រចាំខែកញ្ញា និងដាក់ចេញទិសដៅការងារខែតុលា ឆ្នាំ២០២៤នេះ ដេីម្បី​ធ្វើការផ្សព្វផ្សាយអនុក្រឹត្យលេខ១៧៦ អនក្រ.បក ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិកម្ពុជា និងផ្សព្វផ្សាយស្មារតីអង្គប្រជុំរបស់ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ជុំ ណារ័ត្ន អនុប្រធានផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកនាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ចំណុះផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖