ព័ត៌មានទាន់ហេតុការណ៍៖

លោកZhao Leji ជួបសន្ទនាជាមួយគណៈប្រតិភូនៃសម្ព័ន្ធសមាជិកសភាកូរ៉េខាងត្បូង-ចិននៃរដ្ឋសភាកូរ៉េខាងត្បូង

ចែករំលែក៖

 អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី១៩ខែកញ្ញា លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានជួបសន្ទនាជាមួយគណៈប្រតិភូកូរ៉េខាងត្បូងដែលដឹកនាំដោយលោក Kim Tae-nyeon ប្រធានសម្ព័ន្ធសមាជិកសភាកូរ៉េខាងត្បូង-ចិននៃរដ្ឋសភាកូរ៉េខាងត្បូង នៅទីក្រុងប៉េកាំង។

 លោក Zhao Leji បានថ្លែងថា ការអភិវឌ្ឍប្រកបដោយភាពល្អប្រសើរ និងស្ថិរភាពនៃទំនាក់ទំនងចិន-កូរ៉េខាងត្បូង គឺសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ហើយក៏មានអំណោយផលដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ផងដែរ។ ភាគីទាំងពីរគួរតែប្រកាន់ខ្ជាប់នូវទំនាក់ទំនងមេត្រីភាពនិងសុខដុមនីយកម្មជាមួយប្រទេសជិតខាង ដើម្បីជំរុញការអភិវឌ្ឍនៃទំនាក់ទំនងចិន-កូរ៉េខាងត្បូងឱ្យឈានទៅរកភាពល្អប្រសើរស្របតាមគំនិតឯកភាពដ៏សំខាន់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

គេហទំព័រ «CCFR China state-controlled media » ថា ៖ ជាការឆ្លើយតប លោក Kim Tae-nyeon បានថ្លែងថា កូរ៉េខាងត្បូងយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងកូរ៉េខាងត្បូងនិងចិន ហើយសូមសម្តែងការអបអរសាទរចំពោះខួបលើកទី ៧០ នៃការបង្កើតសភាតំណាងប្រជាជនចិន។ សម្ព័ន្ធសមាជិកសភាកូរ៉េខាងត្បូងនិងចិន មានឆន្ទៈក្នុងការរួមចំណែកជាវិជ្ជមានក្នុងការជំរុញការអភិវឌ្ឍនៃទំនាក់ទំនងកូរ៉េខាងត្បូង-ចិន ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងជំរុញការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជន៕

ដោយ ៖ សិលា


ចែករំលែក៖